ខេត្តសៀមរាប៖ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០វេលាម៉ោង ៨:៤៩នាទី ក្រោយពីមានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋមកក្រុមអ្នកសារព័ត៌មានថាមានការដឹកជញ្ជូនឈើជារៀងរាល់ថ្ងៃដោយមិនមានការបង្ក្រាបពីមន្ត្រីជំនាញដែលពាក់ពន្ធ័ ហើយពួកគាត់គិតថាប្រហែលជាមានការឃុបឃឹតគ្នាជាលក្ខណ:ប្រព័ន្ធហើយមើលទៅទើបមិនមានការបង្រ្កាបបែបនេះ ពួកគាត់ក៌មានការសុំសំណូមដល់មន្ត្រីដែលពាក់ព័ន្ធមេត្តាជួយមើល ព្រោះឈើត្រូវឈ្មួញលួចកាប់លក់អស់ហើយ....។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប មិនបង្អង់យូរលោកក៌បានបញ្ជាអោយលោក ភោគ វិរ: នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ បន្ទាប់មកលោកក៌បានអោយលោក វ៉ាន់ សារុធ នាយរងសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ លោកក៌បានអោយមន្រ្តី ឈ្មោះ ចំរើន ចុះទីតាំងនោះផងដែរ។
មកដល់ទីតាំងត្រង់ចំណុចផ្លូវបំបែក ភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក៌បានឃើញគោយន្តមួយគ្រឿងបានដឹកឈើពិតប្រាកដដូចអ្វីដែលក្រុមអ្នកសារព័ត៌មានបានរាយការណ៍មែន បន្ទាប់មកលោកក៌បានយកវត្ថុតាងទៅទុកក្នុងសង្កាត់រដ្ឋបាលព្រៃឈើ លុះព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២០ ទើបបានព័ត៌មានជាក់លាក់ថាឈើនេះមានឈ្មោះ ថា សំពង់ ប្រភេទឈើលេខ៣មានចំនួន
០.០១៥×០.២០×៥ម×១៤៣=២.១៤៥
០.០៥×០.១៥×៥ម×៩=០.៤០៥
០.០៥×០.១៥×៥ម×៩=០.៣៣៧
សរុប២៨៨៧ម៉ែត្រគូប
វត្ថុតាងមានគោយន្ត១គ្រឿង ឈើ ត្រូវបានរក្សាទុកក្នុងសង្កាត់រដ្ឋបាលព្រៃឈើខ្វាវរងចាំម្ចាស់មកធ្វើការដោះស្រាយ ។
លោក វ៉ាន់ សារុធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខ្វាវបានបន្តទៀតថាគាត់នឹងមិនអោយមានដាច់ខាតចំពោះការដឹកជញ្ជូនឈើខុសច្បាប់ កន្លងមកក៌មានប្រជាពលរដ្ឋគាត់ក៌មានការសុំដឹកឈើតិចតួចសំរាប់ធ្វើផ្ទះលោកក៌បានសុំការយោគយល់ដែរ ហើយថែមទាំងជួយឧបត្ថមឈើដែលបានរក្សាទុកដែលមិនមានម្ចាស់មកដោះស្រាយហើយត្រូវទុកជាសម្បត្តិរដ្ឋគាត់ក៌បានជូនទៅអោយប្រជាពលរដ្ឋដែលពួកគាត់មានការខ្វះខាតទៀតផង។
ពីខ្ញុំបាទ សុផានិត
No comments:
Post a Comment