ធ្វើសេចក្តីរាយការណ៍ នៅថ្ងៃទី២៥បខែមករា ឆ្នាំ២០២១ សូមគោរពជូន លោកអធិការដ្ឋាននគរបាល ស្រុក ក្រូចឆ្មា ពីសកម្មភាព នៅទីតាំង បទល្មើស ល្បែងស៊ីសងដ៏ធំមួយកន្លែង ដែលកំពុងកើតមាន ជាអចិន្ត្រៃយ៍ ស្ថិតនៅ ជិតប៉ុស្តិ៍នគរបាល ទួលស្នួលយ៉ាងអនាធិបតេយ្យ ដោយមិនមានការបង្ក្រាប ឬមួយសង្វៀនមាន់ជល់ មួយកន្លែង នេះ វាមានភាគហ៊ុន របស់លោកមេប៉ុស្តិ៍ ទើបផ្តល់ទីតាំងឲ្យក្រុមអ្នកញៀនល្បែងទាំងនោះមានអត្ថភាពបើកលេងនៅជិតប៉ុស្តិ៍ប៉ូលិស ទៅវិញ។
បើធ្វើដូចនៅសព្វថ្ងៃនេះត្រូវបាន ប្រជាពលរដ្ឋរស់នៅចំណុច ៣ម៉ែត្រក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។
ពួកគាត់បាននាំគ្នាព្រួយបារម្ភ យ៉ាងខ្លាំង នៅចំពោះ វង់ល្បែងស៊ីសងបញ្ជល់មាន់ បៀរអាប៉ោងទាំងនោះ ដែលកើតមាននៅក្នុងភូមិរបស់ពួកគាត់ ដោយកូនៗនិងប្តីរបស់នៅសព្វថ្ងៃនេះកំពុង ងុបងុលនិងញៀននៅល្បែងអស់ទាំងនោះទៅហើយ នៅមួយថ្ងៃៗពុំដែលចេញទៅធ្វើការរកស៊ី យកលុយមកចិញ្ចឹមក្នុងគ្រួសារនោះឡើយ ថែមទាំងត្រលប់មកពីលេងល្បែង អស់លុយ ហើយបែរមកបង្កហឹង្សាក្នុងគ្រួសារ ថែមទៀតផង។
ទើបនៅពេលនេះថ្ងៃនេះ ពួកគាត់ក៏សូមអំពាវនាវ ទៅដល់ លោកអធិការស្រុក ក្រូចឆ្មា និងលោកស្នងការនគរបាលខេត្តត្បូងឃ្មុំ បើស្រឡាញ់កូនចៅ ជាប្រជាពលរដ្ឋ ដែលកំពុងមានភាពទុក្ខលំបាកសូមលោកមេត្តា ធ្វើយ៉ាងណាជួយលុបបំបាត់ នៅវង់ល្បែងស៊ីសង នេះជូនដល់ពួកគាត់ផងបាទទាន។
ដើម្បីរក្សានៅសណ្តាប់ធ្នាប់ របស់ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
No comments:
Post a Comment