សន្និសិទ្ធិ​សារព័ត៌មាន​បើកកញ្ចប់គ្រឿងញៀន ដែលប្រជានេសាទសមុទ្ររើសមកប្រគល់អោយសមត្ថកិច្ចប៉ូលីស រកឃើញម៉ាទឹកកកជាងចំនួន20,05 kg - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, March 31, 2020

សន្និសិទ្ធិ​សារព័ត៌មាន​បើកកញ្ចប់គ្រឿងញៀន ដែលប្រជានេសាទសមុទ្ររើសមកប្រគល់អោយសមត្ថកិច្ចប៉ូលីស រកឃើញម៉ាទឹកកកជាងចំនួន20,05 kg

ខេត្តកោះកុង​៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្រោមការចង្អុលបង្ហាញពីលោកលោកឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង  លោក ជំទាវ មិថុនា ភូថង​អភិបាល​នៃគណៈអភិបាល​ខេត្តកោះកុង លោក រស់ សារ៉ាន់ ព្រះរាជ្ញារ​សាលាដំបូង​ខេត្ត​ និង  កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងផែនប្រឆាំងបទល្មើស ។​

បានរៀបចំកម្មវិធី​សន្និសិទ្ធសារព័ត៌មាន​ បើកកញ្ចប់គ្រឿងញៀន ដែលប្រជានេសាទសមុទ្ររើសបាន ហើយយកមកប្រគល់អោយកាលពីថ្ងៃទី២៨មីនាកន្លងទៅ ដោយមានការចូលរួមត្រួតពិនិត្យ ពីលោកជំទាវអភិបាលខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្នងការ ស្នងការរង និកំលាំងសមត្ថកិច្ចពាក់ព័ន្ឋជាច្រើនទៀត ។

លោក មីន រស្មី ស្នងការរង និងជាប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ថា ក្រោយពីការត្រួតពិនិត្យយ៉ាងល្អិតល្អន់និងយកចិត្តទុកដាកបំផុតនោះ សមត្ថកិច្ចយើងបានធ្វើការសន្និដ្ឋានថា ថ្នាំញៀនមួយកញ្ចប់ធំខាងលើ នេះមានចំនួន២០កញ្ចប់តូចៗ ជាប្រភេទថ្នាំទឹកកក(ម៉ាទឹកកក) មានចំនួនសរុប ២០កញ្ចប់តូចៗ ហើយពេលនេះថ្នាំញៀនខាងលើត្រូវបានរៀបចំបញ្ជូនទៅរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសគ្រឿញៀក្រសួងមហាផ្ទៃ ៕







No comments:

Post a Comment

Pages