ខេត្តកំពត៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំការងារពាក់ព័ន្ធការអនុវត្តបន្ទាន់ខ្លឹមសារសំខាន់ៗមួយចំនួននៃសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធមួយចំនួនស្ដីពីបញ្ហាការទប់ស្កាត់នៃការរីករាលដាល វិរុសកូវីត-១៩ក្រោមកិច្ចដឹកនាំអង្គប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំនេះមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីដែល ជាថ្នាក់ដឹកនាំមកពីបណ្ដាមន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធក្នុងខេត្តសរុប ៩៦នាក់ ដោយបានផ្ដោតជារបៀបវារៈសំខាន់ៗរួមមាន៖
១. ការផ្សព្វផ្សាយសេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃស្តីអំពីការផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើរចេញពីប្រទេសរបស់ប្រជាពលរដ្ឋកម្ពុជាទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម និងការធ្វើដំណើរចូលព្រះរាជាណាចក្រកម្ពុជារបស់ប្រជាពលរដ្ឋវៀតណាម។
២. ផ្សព្វផ្សាយស្តីពីការហាមឃាត់ការចេញចូលរបស់ប្រជាពលរដ្ឋទាំងកម្ពុជា និងវៀតណាមតាមច្រកទ្វារព្រំដែនទ្វេភាគី និងអន្តរជាតិ កម្ពុជា-វៀតណាម ជាបណ្តោះអាសន្ន។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹកណែនាំដល់ អាជ្ញាធរក្រុងស្រុក និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ រួមនឹងមន្ត្រីនៃមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្តត្រូវរួមសហការគ្នាអនុវត្ត រាល់ខ្លឹមសារសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាលក៏ដូចជា ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ឲ្យទទួលបានប្រសិទ្ធភាព ក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលមេរោគ កូវីត១៩ ទាំងនៅតាមបណ្ដាព្រំដែន និងនៅក្នុងខេត្តឲ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ ស្នើលោកប្រធានមន្ទីរសុខាភិបាលខេត្ត ចាត់វិធានការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីសាធារណៈ ជាពិសេស នៅទីប្រជុំជន តាមព្រំដែន និងផ្សារ ជាដើម។
Friday, March 20, 2020
Home
ព័ត៌មានជាតិ
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បើកកិច្ចប្រជុំការងារពាក់ព័ន្ធការអនុវត្តបន្ទាន់តាមខ្លឹមសារនៃសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការ និងការទប់ស្កាត់នៃការរីករាលដាល វីរុសកូវីដ-១៩
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បើកកិច្ចប្រជុំការងារពាក់ព័ន្ធការអនុវត្តបន្ទាន់តាមខ្លឹមសារនៃសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការ និងការទប់ស្កាត់នៃការរីករាលដាល វីរុសកូវីដ-១៩
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496








No comments:
Post a Comment