ខេត្តក្រចេះ៖ ឈើអារ ប្រភេទឈើក្រហមជាច្រើនម៉ែត្រគូប ដឹកតាមទូកចេញពីស្រុកសំបូរ ទឹកដីនៃខេត្តក្រចេះ ជាប់គឿងថ្មីនៅកណ្តាលទន្លេមេគង្គ ទល់មុខអន្លង់ផ្សោតកាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរី សហការជាមួយរដ្ឋបាលព្រៃឈើថ្មគ្រែ បង្ក្រាបបានទូកដឹកឈើខ្នាតយក្សមួយគ្រឿង។
ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១១:០០នានី ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការខេត្តក្រចេះ។
លោកវរសេនីយ៍ទោ អ៊ឹម ចិត្រា មេបញ្ជាការស្រុកចិត្របុរី បានអោយដឹងថា ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរី សហការជាមួយរដ្ឋបាលព្រៃឈើថ្មគ្រែ បានចុះធ្វើការបង្ក្រាបទូកដឹកឈើមួយគ្រឿង ផ្ទុកឈើអារជ្រុង ប្រភេទឈើក្រហម ៥×១៥ ប្រវែងពី ៩ ទៅ១១ម៉ែត្រ ពាក់ពន្ធ័នឹងចំនួនសរុប នៅមិនទាន់ដឹងពីតួរលេខនៅឡើយទេ។ បច្ចុប្បន្ននេះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្មគ្រែ កំពុងរកមធ្យោបាយដឹកជញ្ជូនយកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សារ៕
Monday, March 30, 2020
Home
សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន បញ្ជាអោយកម្លាំងអាវុធហត្ថខេត្តចុះបង្ក្រាបទូកខ្នាតយក្សដឹកឈើ១គ្រឿង នៅអន្លង់ផ្សោតកាំពី...........
លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន បញ្ជាអោយកម្លាំងអាវុធហត្ថខេត្តចុះបង្ក្រាបទូកខ្នាតយក្សដឹកឈើ១គ្រឿង នៅអន្លង់ផ្សោតកាំពី...........
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496






No comments:
Post a Comment