ភ្នំពេញ៖ ជនសង្ស័យឆក់កាបូបជនបរទេស២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចតុមុខ តាមប្រម៉ាញ់បានយកទៅសួរនាំ ដែលហេតុការនេះកើតឡើងកាលវេលាម៉ោង២២:០០នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្លូវ៦៣ កែងផ្លូវលេខ២៥២ ភូមិទី៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃកើតហេតុខាងលើមានជនសង្ស័យចំនួន០២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក BEAT ពណ៌ សលាយខៀវ ស្លាកលេខ 1DG-2435 មកអែបជនរងគ្រោះរួចធ្វើសកម្មភាពឆក់កាបូបដៃពីជនរងគ្រោះ(ជនជាតិបរទេសស្បែក ស) តែមិនបានសម្រេច ដោយបានធ្វើអោយកាបូបដៃនោះរបូតធ្លាក់មកដី ភ្លាមនោះសន្តិសុខយាមក្រុមហ៊ុនឯកជនឃើញហេតុការណ៍ក៏បានស្រែក នឹងដេញតាមជនសង្ស័យខាងលើ ជាប់ជួនកម្លាំងរបស់អធិការដ្ឋានខណ្ឌដូនពេញ ដែលកំពុងល្បាតនៅផ្លូវប៉ាស្ទ័រ បានលឺនឹងឃើញ ក៏ដេញតាមចាប់បាននៅចំណុចផ្លូវ១៧៨ កែង១៩ ក្រោយសាលារចនា សង្កាត់ជ័យជំនះ ។
ប្រភពបានបន្តទៀតថាជនសង្ស័យបានទាំង២នាក់មានឈ្មោះ ឡេង ចន្ធូ ភេទប្រុស អាយុ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ វ៉ា វ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ។
ចំពោះមុខកំលាំងជំនាញខណ្ឌប៉ុស្តិ៍ចតុមុខ កំពុងស្វែងរកជនរងគ្រោះក្នុងករណីខាងលើ ដែលក្រោយពីហេតុការណ៍កើតឡើង ជនរងគ្រោះពុំបាត់បង់សម្ភារ:ក៏មិនបានមកដាក់ពាក្យបណ្តឹង នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់ ។
Saturday, March 21, 2020
សមត្ថកិច្ចចាប់បានជនសង្ស័យឆក់កាបូបពីជនបរទេសចំនួន២នាក់ យកទៅសួរនាំបន្ត
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496

No comments:
Post a Comment