ខេត្តត្បូងឃ្មុំ៖ នៅក្នុងគ្រាដែលពិភពលោកជួបវិបត្តិជំងឺកូវីដ១៩ លោកឧត្តមសេនីយ៍ស្នងការ បានដឹកនាំគណៈស្នងការ នាំយកគ្រឿងឧបភោគបរិភោគ ទៅចែកជូនដល់ បងប្អូនអតីតយុទ្ធជន នៅភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ បើទោះបីពួកគាត់នៅឆ្ងាយពីខេត្តត្បូងឃ្មុំយ៉ាងណាក្តី តែពួកគាត់ គឺទទួលបានភាពកក់ក្តៅជានិច្ច និងការទៅសួរសុខទុក្ខជារៀងរាល់ខែ នៃក្រុមការងាររបស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
ថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នៅភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តត្បូងឃ្មុំ និងសហការី បានចុះមកជួបសំណេះសំណាលសួរសុទុក្ខ អតីតយុទ្ធជន ចំនួន៣៨គ្រួសារ មេភូមិ និងប្រជាការពារ ចំនួន ១០នាក់ សរុបចំនួន ៤៨គ្រួសារ ក្នុងនោះផងក៍បាននាំយកថវិកា និងសំភារៈមួយចំនួន ក្នុងមួយគ្រួសារទទួលបាន៖
១.សាច់កំប៉ុង ០១ កំប៉ុង
២.សាច់ផាត់ ០១ គីឡូក្រាម
៣.កាហ្វេ ០១កញ្ចប់ធំ
៤.អង្ករ ០១បេ
៥.សាប៊ូ ០១កញ្ចប់ធំ
៦.ភេសជ្ជៈ
៧ ថ្នាំពេទ្យ និង
៨ថវិកាមួយគ្រួសារ ទទួលបាន ៥០,០០០៛
សរុបមួយគ្រួសារ = ២៨៩,០០០៛ សរុបទាំង៤៨គ្រួសារ= ១៣,៨៧២,០០០៛ 😍។
ជាមួយគ្នានោះផងដែរលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ក៏បានណែនាំដល់អតីតយុទ្ធជនអោយមានអនាម័យជាប្រចាំ ដោយលាងដៃជាមួយសាប៊ូ និងអាកុល និងពាក់ម៉ាស់ជាប្រចាំ ដើម្បីជៀសឆ្ងាយពីជំងឺដ៏កាចសាហាវ កូវីដ១៩ (COVID-19) ដែលកំពុងរីករាលដាលនៅទូទាំងពិភពលោក និងប្រទេសកម្ពុជាផងដែរ ។
Friday, April 10, 2020
Home
ព័ត៌មានជាតិ
ពិតជាគួរឲ្យគោរពកោតសរសើរក្រៃលែងចំពោះទឹកចិត្តដ៏មហាសប្បុរស របស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងក្រុមការងារ
ពិតជាគួរឲ្យគោរពកោតសរសើរក្រៃលែងចំពោះទឹកចិត្តដ៏មហាសប្បុរស របស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងក្រុមការងារ
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496








No comments:
Post a Comment