គ្រួសាររងគ្រោះដោយខ្យល់កន្ដ្រាក់រលំផ្ទះដល់ដី ០១គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, April 25, 2020

គ្រួសាររងគ្រោះដោយខ្យល់កន្ដ្រាក់រលំផ្ទះដល់ដី ០១គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ

ស្រុករលាប្អៀរ៖ នាព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២០ លោកស្រី អោក សុភារី សមាជិកអនុគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាស្រុក លោកស្រី រស់ រតនា សមាជិកអនុសាខាស្រុក និងសហការី បានចុះសួរសុខទុក្ខ និងរំលែកទុក្ខដល់គ្រួសាររងគ្រោះដោយខ្យល់កន្ដ្រាក់រលំផ្ទះដល់ដី ចំនួន ០១គ្រួសារ នៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នាឱកាសពេលនោះ លោកស្រីសមាជិកអនុសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ការពារជីវិត ផ្ទះសំបែង និងសម្ភារៈ ពីគ្រោះធម្មជាតិផ្សេងៗ ពិសេសខ្យល់កន្ដ្រាក់ នាពេលរដូវវស្សាខាងមុខនេះ ត្រូវរៀបចំផ្ទះសំបែង សម្ភារៈអោយបានរឹងមាំល្អ ដើម្បីទប់ស្កាត់កុំអោយមានគ្រោះថ្នាក់កើតឡើង។ លោកស្រីបានបន្ថែមទៀត អំពីការបង្ការ និងទប់ស្កាត់ ពីជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺខូវីដ១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺខូវីដ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនពួកគាត់។

អំណោយដែលនាំយកទៅប្រគល់ជូនទទួលបានរួមមាន៖ អង្ករ ៤០គីឡូក្រាម ,ត្រីខ ០១យួរ (១០កំប៉ុង), មី ០១កេស , ទឹកត្រី ០១យួរ ,ទឹកស៊ីអ៊ីវ ០១ ,អំបិល ២គីឡូក្រាម ,ឃីត ០១កញ្ចប់ (មុង ១ ភួយ ១ សារុង ១ និង ក្រមា ១) និងតង់ ០១ ៕


No comments:

Post a Comment

Pages