សមត្ថកិច្ចបង្រាបរឿងបង្ខាំងជនជាតិវៀតណាម១៥នាក់រកឃើញថ្នាំញៀនមួយចំនួនធំនៅក្រុងបាវិត - SPN NEWS

ព័ត៌មានថ្មីៗ

Friday, April 3, 2020

សមត្ថកិច្ចបង្រាបរឿងបង្ខាំងជនជាតិវៀតណាម១៥នាក់រកឃើញថ្នាំញៀនមួយចំនួនធំនៅក្រុងបាវិត

ខេត្តស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានបើកប្រតិបត្តិការបង្ក្រាបករណីទី១ បង្ខាំងមនុស្ស ក៍ឃើញ ជនស្ស័យរក្សាទុកគ្រឿងញៀន និងកែច្នៃសារធាតុគីមីផ្សំខុសច្បាប់ បានមួយចំនួនធំ និងបានរំដោះជនជាតិវៀតណាមចំនួន១៥នាក់ ដែលគេបង្ខាំងនៅក្នុងបន្ទប់ជួល ហើយទីតាំងទី២ អត់មានមនុស្សតែមានថ្នាំញៀន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង។

   ករណីនេះបានកើតឡើង កាលពីវលាម៉ោង៩និង៤៥នាទី ព្រឹកថ្ងៃទី៣១ រហូតដល់ថ្ងៃទី០២ មិនា២០២០នៅបន្ទប់ជួលស្ថិតនៅភូមិបាវិតកណ្តាលសង្កាត់បាវិត ក្រុងបាវិត។
   បើតាមសមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីកម្លាំងផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងការបង្ខាំងមនុស្សខុសច្បាប់និងជួញដូរ រក្សាទុកគ្រឿងញៀន និងកែច្នៃសារធាតុគីមីផ្សំ ផលិតថ្នាំញៀ នៅចំណុចផ្ទះជួលខាងលើ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនក្រោមការសម្របសម្រួលដឹកនាំដោយលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងគណៈបញ្ជាការឯកភាពក្រុងបាវិត បានចុះដល់ទីតាំងផ្ទះជូលខាងលើ ធ្វើការត្រួតពិនិត្យនិងឆែកឆេរ។
    សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ ទីតាំងទី១  បានរកឃើញជាជនជាតិវៀតណាមចំនួន១៥នាក់ស្រី០៣នាក់(អ្នកមើលការខុសត្រូវចំនួន១នាក់) ត្រូវបានគេ បង្ខាំងទុកនៅក្នុងបន្ទប់ជួលខាងលើ។

     បន្ទាប់មកដោយមានការសង្ស័យសមត្ថកិច្ចបានបន្តឆែកឆេរ ទីតាំងទី២ បន្ទប់ជួលលេខ០៦ និងលេខ០២ ដែលគ្មានមនុស្សនៅហើយចាក់សោរទ្វាបន្ទប់បានរកឃើញក្នុងបន្ទប់លេខ០៦ មានថ្នាំញៀនមេតំហ្វេតាមីនចំនួន០២កញ្ចប់ ឧបករណ៍សម្រាប់ជក់ស៊ីហ្សាចំនួន០១ និងថ្នាំគ្រាប់ជក់ស៊ីហ្សាចំនួន០៥ដុំ និង០៩គ្រាប់ ព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួនទៀត។ ក្នុងបន្ទប់លេខ០២មានថ្នាំមេតំហ្វេតាមីនចំនួន០១កញ្ចប់តូច។

   ក្រោយពីធ្វើការសាកសួរជនជាតិវៀតណាមម្នាក់ឈ្មោះង្វៀង យាំងឌាំង អាយុ៣៥ឆ្នាំ(អ្នកមើលការខុសត្រូវបន្ទប់ជួលខាងលើ)បានឆ្លើយបញ្ជាក់ប្រាប់ថា បន្ទប់លេខ០៦ គឺមានជនជាតិវៀតណាមជានារី មិនស្គាល់អត្តសញ្ញាណ(មានរក្សាទុកគ្រឿងញៀននិងឧបករណ៍ជក់គ្រឿងញៀនជាច្រើន)ហើយនាងធ្វើការនៅក្លឹបព្រះអាទិត្យនិងមានបន្ទប់ជួលនៅជាន់ទី៣ សណ្ឋាគារសុបិន្តពិសេស ក្រុងបាវិត។
    សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីទទួលបានចម្លើយសារភាពខាងលើគណៈកម្មការចម្រុះ បានធ្វើការបន្តចុះឆែកឆេរបន្ទប់នៅជាន់ទី៣ សណ្ឋាគារសុបិន្តពិសេស (តែជនសង្ស័យបានគេចខ្លួនមុន) សមត្ថកិច្ចបានរកឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ជាមេតំហ្វេតាមីចំនួន០៣កញ្ចប់(ធំ០២កញ្ចប់) ម្សៅម៉ដ្ឋពណ៌សមួយថង់ធំ ម្សៅក្រាមពណ៌ផ្កាឈូក០១ថង់។ម្សៅក្រាមពណ៌ប្រផេះ០១ថង់និងថ្នាំគ្រាប់ពណ៍ទឹកក្រូច០១ថង់ ម្សៅម៉ដ្ឋពណ៌ស ០១កញ្ចប់តូច ថ្នាំគ្រាប់អ៊ិចស្តាស៊ី០៤គ្រាប់ ម្សៅម៉ដ្ឋពណ៍សចំនួន០៧ដប ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿងទឹកថ្នាំដប ១០ដប។ឧបករណ៍សម្រាប់ជក់ស៊ីហ្សាចំនួនប្រាំដើមធំសារធាតុគីមីផ្សំ០២ថូ កុំព្យូទ័រlaptopចំនួន០៣គ្រឿង ipad០១គ្រឿង ទូរស័ព្ទដៃ០៣គ្រឿង ប្រាក់រៀល៥៤ម៉ឺនរៀល ម្សៅក្រាមពណ៌ប្រផេះចំនួន០១កញ្ចប់ ឯកសារនិងសម្ភារៈពាក់ព័ន្ធឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

សរុបដកហូតវត្ថុតាងទាំងពីរទីតាំងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០៦កញ្ចប់(ធំ៣)មានទម្ងន់ ៦២.៤៧ក្រាម,ថ្នាំគ្រាប់ចំនួន២០៥គ្រាប់ទម្ងន់៤១.៥៩ក្រាម ជាប្រភេទអ៊ិចស្តាស៊ី, ម្សៅក្រាមពណ៌ផ្កាឈូក០១កញ្ចប់ ទម្ងន់១២៩.១៦ក្រាម ជាប្រភេទអ៊ិចស្តាស៊ី, ម្សៅក្រាមពណ៌លឿងប្រភេទអ៊ិចស្តាស៊ី ០១កញ្ចប់ទម្ងន់ ៧៣.០៨ក្រាម,ម្សៅម៉ដ្ឋពណ៌ស ០១កញ្ចប់ធំ ជាមេតំហ្វេតាមីន ទម្ងន់២០៦.៥៤ក្រាម, ម្សៅម៉ដ្ឋពណ៌ស ០១កញ្ចប់ ជាមេតំហ្វេតាមីនទម្ងន់ ២.៦៤ក្រាម,ម្សៅម៉ដ្ឋពណ៌ប្រផេះ០១កញ្ចប់ ជាប្រភេទអ៊ិចស្តាស៊ីទម្ងន់៨.៤៦ក្រាម, ថ្នាំគ្រាប់ចំនួន០៤គ្រាប់ពណ៌បៃតង០៣គ្រាប់ ពណ៌ផ្កាឈូក ០១គ្រាប់ ទម្ងន់ ១.០៩ក្រាម ជាប្រភេទអ៊ិចស្តាស៊ី, ថ្នាំគ្រាប់ពណ៌ខ្មៅ ចំនួន០៥ដុំ និង ០៩គ្រាប់ ទម្ងន់ ៣៥០.៨៥ក្រាម ជាប្រភេទអ៊ិចស្តាស៊ី,សារធាតុគីមីផ្សំ(រាវ)ពណ៌ត្នោតចំនួន១០ដបទម្ងន់៣៦៦.៥១ក្រាមសារធាតុគីមីផ្សំ(ម៉ដ្ឋ)ពណ៌ចំនួន០៧ដបទម្ងន់១១៦.៨៤ក្រាម,សារធាតុគីមីផ្សំ ជាម្សៅរាវពណ៌ផ្កាឈូកទម្ងន់១១៨៩.២០ក្រាម ជាមេតំហ្វេតាមីន,សារធាតុគីមីផ្សំ ជាម្សៅរាវពណ៌សទម្ងន់៨២០.៥៨ក្រាម ជាមេតំហ្វេតាមីន។

    សរុបទម្ងន់រួមគ្រឿងញៀននិងសាធាតុគីមីផ្សំ៣,៣៦៩.០១ ក្រាម គិតទាំងសំបកវេចខ្ចប់និងដប។
   បច្ចុប្បន្នវត្ថុតាងពាក់ពន្ធ័ត្រូវបានកម្លាំងជំនាញធ្វើការរឹបអូសនិងវេចខ្ចប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តធ្វើការកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី រីឯបន្ទប់ជួលទាំងពីទីតាំងខាងលើត្រូវបានក្រុមការងារចម្រុះសម្រេចបិទឃ្លុំបេរជាបណ្តោះអាសន្ន។ ហើយ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ៕







No comments:

Post a Comment

Pages