ខេត្តកណ្តាល៖ អភិបាលរងខេត្តកណ្តាល ឯកឧត្តម គីម រិទ្ធី នៅថ្ងៃទី០៣ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសចូលរួមបរិច្ចាគប្រាក់បៀវត្សរ៍ របស់ខ្លួន រយៈពេល៧ខែ ជូនដល់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩។
ការប្រកាសចូលរួមចំណែករបស់ឯកឧត្តមជាមួយរាជរដ្ឋាភិបាលកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីកាលពីពេលកន្លងមក សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានសំរេច បរិច្ចាគប្រាក់បៀវត្សរ៍របស់សម្តេច ចំនួន ៧ខែ គឺរាប់ចាប់ពីខែមិនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង និងជម្ងឺកូវីដ-១៩។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែមេសានេះ ឥស្សរជនជាន់ខ្ពស់របស់គណៈរដ្ឋបាលឯកភាពកណ្តាលជាច្រើនបានរូបបានប្រកាសចូលរួមបរិច្ចាគប្រាក់បៀវត្សរ៍របស់ខ្លួនជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមាន៖ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងអភិបាលស្រុកមួយចំនួនទៀត៕
Saturday, April 4, 2020
Home
ព័ត៌មានខ្លីៗ
ឯកឧត្តម គីម រិទ្ធី ប្រកាសបរិច្ចាគប្រាក់បៀវត្សរយៈពេល ៧ខែ ជូនដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំង កូវីដ-១៩
ឯកឧត្តម គីម រិទ្ធី ប្រកាសបរិច្ចាគប្រាក់បៀវត្សរយៈពេល ៧ខែ ជូនដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំង កូវីដ-១៩
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496

No comments:
Post a Comment