រដ្ឋបាលខេត្តកំពត ទទួលអំណោយពីសប្បុរសជន ដើម្បីយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត - SPN NEWS

ព័ត៌មានថ្មីៗ

Monday, April 6, 2020

រដ្ឋបាលខេត្តកំពត ទទួលអំណោយពីសប្បុរសជន ដើម្បីយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត

ខេត្តកំពត៖ នៅព្រឹក ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តមអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការចំណុះសាលាខេត្ត បានទទួលអំណោយពីសប្បុរសជន រួមមាន ៖

១. ក្រុមហ៊ុនវារីអគ្គិសនីកំចាយ ៖ ជែលលាងដៃចំនួន១៥០ដប ម៉ាស់ចំនួន១០,០០០ម៉ាស់ និងសៀវភៅអប់រំវិធានការការពារឆ្លងជំងឺកូវីដ១៩ចំនួន២០០ក្បាល
២. លោកឧកញ៉ា ឡុង នីរ៉ុន ៖ ថវិកា ៤,០០០,០០០រៀល
៣. លោកស្រី ឡុញ សុធា និងស្វាមី ៖ អង្គរ ០១តោន
៤. ទីចាត់ការផែនការ និងវិនិយោគសាលាខេត្តកំពត ៖ អង្គរ ០១តោន
៥. អង្គភាពលទ្ធកម្មសាលាខេត្ត ៖ ទឹកបរិសុទ្ធចំនួន១០០កេះ

ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ជាអំណោយ និងសម្ភារ:ជូនដល់ រដ្ឋបាលខេត្ត ដើម្បីបម្រើដល់ដំណើររដ្ឋបាលខេត្ត នានា ជាពិសេសជួយដល់ខេត្តក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត ។

No comments:

Post a Comment

Pages