ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរពាក់ព័ន្ធ ចុះពិនិត្យ និងសួរសុខទុក្ខដល់ អាជ្ញាធរ និងកម្លាំងដែលកំពុងធ្វើសកម្មភាពត្រួតពិនិត្យលើការធ្វើដំណើរបស់ប្រជាពលរដ្ឋ នៅត្រង់ចំណុចព្រំប្រទល់រវាងស្រុកកណ្តាលស្ទឹង និងខេត្តតាកែវ ស្រុកអង្គស្នួលនិងខេត្តកំពង់ស្ពឺ ដើម្បីផ្សព្វផ្សាយ និងអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសរបស់ប្រជាពលរដ្ឋ ក្នុងបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត-១៩ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់ថា ដោយសារការព្រួយបារម្ភពីការការរីករាលដាលនៃ ជំងឺកូវីត-១៩ ទើបថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាលេខ ០២ បប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ និងលិខិត ៣៩ សសរ ស្តីពីការកែសម្រួលបទបញ្ជាលេខ ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ-១៩ និងបានចេញសេចក្តីប្រកាសឱ្យផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ហើយមន្ត្រីរាជការ ព្រមទាំងវិស័យឯកជន មិនអនុញ្ញាតឱ្យឈប់សម្រាកនោះទេ។
ឯកឧត្តមបានក្រើនរំលឹក អាជ្ញាធរ និងកងកម្លាំងទាំងអស់ ត្រូវផ្សព្វផ្សាយ និងពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យចូលរួមសហការណ៍ និងមានការយោគយល់ អធ្យាស្រ័យ ចំពោះវិធានការណ៍យ៉ាងម៉ឺងម៉ាត់នេះ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីត១៩នេះ និងបានលើកទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រូវខិតខំ អនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល។
ជាពិសេស ឯកឧត្តមក៏បានជំរុញ ដល់អជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តគ្រប់គ្រងពលករដែលទើបត្រលប់មកពីក្រៅប្រទេសឱ្យបានច្បាស់លាស់ ត្រូវអប់រំណែនាំ និងតាមដានសុខភាពរបស់ពួកគាត់ឱ្យបានជាប្រចាំ ហើយត្រូវបន្តយុទ្ធនាការចុះផ្សព្វផ្សាយនៅតាមមូលដ្ឋាន ឲ្យបានកាន់តែផុលផុសអំពីវិធានការ ការពារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីត១៩។
សូមជម្រាបថា ក្នុងការចុះនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានឧបត្ថម្ភ ដល់គោលដៅស្រុកកណ្តាលស្ទឹង នូវជែលលាងដៃ១០ដប ម៉ាស់៦ប្រអប់ និងថវិកា១៩០០ដុល្លា និងគោលដៅស្រុកអង្គស្នួល ជែលលាងដៃ១០ដប ម៉ាស់៦ប្រអប់ និងថវិកា ១៨០០ ដុល្លា។
Monday, April 13, 2020
Home
ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បន្តចុះសាកសួរសុខទុក្ខកម្លាំងត្រួតពិនិត្យលើការធ្វើដំណើរ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ-១៩ ក្នុងស្រុកចំនួន២
ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បន្តចុះសាកសួរសុខទុក្ខកម្លាំងត្រួតពិនិត្យលើការធ្វើដំណើរ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ-១៩ ក្នុងស្រុកចំនួន២
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496






No comments:
Post a Comment