ម្ចាស់ ហាង ពេជ្រ ដាណា នៅ ព្រែក ព្នៅ ដែល ឃើញ មាន សកម្មភាព ច្រើន ក្នុង ការ ជួយ អ្នក ក្រ ខ្សត់ ពិត ប្រាកដ អំឡុង ពេល កើត កូវីដ១៩ នេះ បាន បន្ត យក លុយ ផ្ទាល់ ខ្លួន ទៅ ចែក រំលែក ដល់ កម្លាំង មាន សមត្ថកិច្ច គ្រូ ពេទ្យ និង អាជ្ញាធរ កំពុង ប្រចាំការ អនុវត្ត បទ បញ្ជា នៅ ចំណុច ព្រំ ប្រទល់ ខេត្ត កណ្ដាល និង ខេត្ត កំពង់ស្ពឺ។
អ្នក ស្រី ទ្រី ដាណា បាន សរសេរ បែប នេះ ថា៖ "នាង ខ្ញុំ មាន តែ ទឹក ចិត្ត បន្តិច បន្តួច ចូល រួម ជា មួយ ពួក គាត់ ក្នុង គ្រា ដ៏ លំបាក នេះ ហើយ សង្ឃឹម ថា វា នឹង កន្លង ផុត បាត់ ទៅ ឆាប់ៗ។
គ្រប់ គ្នា សុទ្ធតែ មាន មនុស្ស ជា ទី នឹក រលឹក មនុស្ស ជា ទី ស្រលាញ់ ប៉ុន្តែ កូវីដ១៩ បាន រាំង ដំណើរ។ មើល បងៗ កង កម្លាំង គ្រូ ពេទ្យ និង អាជ្ញាធរ ពាក់ ព័ន្ធ គាត់ មិន ត្រឹម តែ មិន បាន ទៅ ផ្ទះ ទេ គឺ ត្រូវ ឈរ ធ្វើ ការ ទាំង ថ្ងៃ ទាំង យប់ ដើម្បី ការពារ កុំ ឱ្យ ជំងឺ នេះ រាលដាល។
បង ប្អូន សុំ ជួយ ចូល រួម ជាមួយ ពួក គាត់ ដោយ គ្រាន់ តែ សម្រាក នៅ ផ្ទះ បើ គ្មាន ការ ចាំ បាច់ ចេញ ទៅ ក្រៅ។ ដឹង ថា គ្រប់ គ្នា សុទ្ធតែ ចង់ ធ្វើ ដំណើរ ទៅ លេង ស្រុក ជួប ជុំ គ្នា ប៉ុន្តែ ខក ខាន មួយ ឆ្នាំ នេះ វា ប្រសើរ ជាង នាំ វីរុស ទៅ ចម្លង មនុស្ស ជា ទី ស្រលាញ់ ព្រោះ យើង ក៏ មិន ដឹង ច្បាស់ ថា ខ្លួន ឯង បាន ទៅ ជួប អ្នក ណា ខ្លះ មាន វីរុស ក្នុង ខ្លួន ឬ អត់។
គួរ បញ្ជាក់ ដែរ ថា ក្នុង ពេល ដែល កូវីឌ១៩ កំពុង រាល ដាល នៅ កម្ពុជា អ្នក ស្រី ទ្រី ដាណា បាន ជួយ ជា ថវិកា ដល់ ក្រសួង សុខាភិបាល ចំនួន ២ ម៉ឺន ដុល្លារ។ បន្ទាប់ មក ក៏ ជួយ ដល់ សាខា កាកបាទ ក្រហម ៥០០០ ដុល្លារ និង បន្ត ចែក អំណោយ ចែក ជែល លាង ដៃ ដល់ ប្រជាពលរដ្ឋ ជួប ការ លំបាក គ្រប់ ទី កន្លែង។ ថ្មីៗ នេះ លោក ស្រី ក៏ បាន ប្រគេន ដល់ វត្ត អង្គស្លែង នូវ អង្ករ ចំនួន ២០ បាវ ព្រម ទាំង បច្ច័យ មួយ ចំនួន ផង ដែរ។
Friday, April 17, 2020
ជួយទៀតហើយ ម្ចាស់ហាងពេជ្រ យកថវិកាទៅចែកជូនបងៗមានសមត្ថកិច្ច ទប់ស្កាត់កូវីដ១៩
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496








No comments:
Post a Comment