ខេត្តសៀមរាប៖ អ្នកបើកបររថយន្តដឹកក្រុមទេសចរណ៍បារាំងម្នាក់ដែលបានឆ្លងជំងឺកូវីដ ១៩ពីក្រុមទេសចរណ៍បារាំងកន្លងមក ពេលនេះបានជាសះស្បើយហើយក្រោយពីក្រុមគ្រូពេទ្យបានធ្វើតេស្តអវិជ្ជមានចំនួនពីរលើក។
សូមបញ្ជាក់អ្នកកើតជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាប មានចំនួន៧ នាក់ បានជាសស្បើយ ៦ នាក់កន្លងមក ហើយបន្ថែមការជាសះស្បើយ ១នាក់ចុងក្រោយនេះ ដូចនេះ មិនមានអ្នកជំងឺសំរាលព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តទៀតនោះទេ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាបសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យដែលតែងតែយកចិត្តទុកដាក់ក្នុងការព្យាបាលនិងថែទាំអ្នកជំងឺរហូតដល់ជាសះស្បើយ។
ទោះបីជាស្ថានភាពជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាយើងបានធូរស្រាលនិងមានអ្នកជំងឺជាសះស្បើយបន្តបន្ទាប់ក៏ដោយ រដ្ឋបាលខេត្តសៀមរាបសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តថែរក្សាសុខភាព និងអនាម័យផ្ទាល់ខ្លួនតាមកានរណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីឈ្នះជំងឺកូវីដ១៩ទាំងអស់គ្នា៕
Monday, April 27, 2020
Home
ព័ត៌មានខ្លីៗ
អ្នកជំងឺកូវីដ១៩ចុងក្រោយគេ នៅខេត្តសៀមរាប បានជាសះស្បើយ តែយើងត្រូវបន្តអនុវត្តវិធានការការពារជំងឺកូវីដ១៩បន្ថែមទៀត
អ្នកជំងឺកូវីដ១៩ចុងក្រោយគេ នៅខេត្តសៀមរាប បានជាសះស្បើយ តែយើងត្រូវបន្តអនុវត្តវិធានការការពារជំងឺកូវីដ១៩បន្ថែមទៀត
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496



No comments:
Post a Comment