លោក ចេង ចាន់ដូណា អភិបាលរងស្រុក និងជាប្រធានគ្រប់គ្រងកម្មវិធីASPIRE ថ្នាក់ស្រុក ចុះពិនិត្យគម្រោងមូលនិធិឃុំឆ្នាំ២០១៩ ដែលមានបដិភាគពីកម្មវិធីASPIRE ចំនួន០៣ឃុំ - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, May 23, 2020

លោក ចេង ចាន់ដូណា អភិបាលរងស្រុក និងជាប្រធានគ្រប់គ្រងកម្មវិធីASPIRE ថ្នាក់ស្រុក ចុះពិនិត្យគម្រោងមូលនិធិឃុំឆ្នាំ២០១៩ ដែលមានបដិភាគពីកម្មវិធីASPIRE ចំនួន០៣ឃុំ

ខេត្តកំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ លោក ចេង ចាន់ដូណា អភិបាលរងស្រុក និងជាប្រធានគ្រប់គ្រងកម្មវិធីASPIRE ថ្នាក់ស្រុក សហការជាមួយ ក្រុមការងារASPIRE ថ្នាក់ខេត្ត និងស្រុក ក្រុមប្រឹក្សាឃុំ ចំនួន០៣ គឺឃុំស្វាយរំពារ ឃុំសំរោងសែន និងឃុំច្រណូក បានចុះពិនិត្យគម្រោងមូលនិធិឃុំឆ្នាំ២០១៩ ដែលមានបដិភាគពីកម្មវិធីASPIRE។

ការចុះពិនិត្យនោះសរុបមានចំនួន ០៣ឃុំ រួមមាន៖
  ១.ឃុំស្វាយរំពារ គម្រោងជួសជុលទំនប់បាដាញ ប្រវែង ៣៣៤០ម ទទឹង៤ម កម្ពស់មធ្យម០,៥ម ដាំស្មៅ និងស្លាកគម្រោង តម្លៃ ១២៧,៥៨៨,០០០រៀល។
  ២.ឃុំសំរោងសែន គម្រោងជួសជុលផ្លូវក្រាលក្រួសធម្មជាតិ ប្រវែង២១៧០ម ទទឹង៥ម   កម្រាស់០,១៥ម ដាំស្មៅ លូ ០៣កន្លែង និងស្លាកគម្រោង ០១កន្លែង តម្លៃ ១១៩,៦៥០,០០០រៀល។
  ៣.ឃុំច្រណូក គម្រោងជួសជុលទំនប់ខ្នើយសើយ ប្រវែង ៤៦២០ម ទទឹង៤ម កម្ពស់មធ្យម០,៧ម ដាំស្មៅនិងស្លាកគម្រោង០១កន្លែង តម្លៃ ៧៦,១២៥,០០០រៀល។

លោក ចេង ចាន់ដូណា អភិបាលរងស្រុក និងជាប្រធានគ្រប់គ្រងកម្មវិធីASPIRE ថ្នាក់ស្រុក បានផ្តាំផ្ញើដល់លោកមេឃុំ សូមចូលរួមពិនិត្យ និងធ្វើរបាយការណ៍ជូនមកថ្នាក់ស្រុកជាប្រចាំដើម្បីតាមដានវឌ្ឍនភាពនៃគម្រោងដែលបានអនុវត្តឱ្យបានត្រឹមត្រូវ និងតាមពេលវេលាជាក់លាក់ ៕



No comments:

Post a Comment

Pages