ខេត្តត្បូងឃ្មុំ៖ បើយោងតាមសេចក្ដីប្រកាសតាមផេកជាផ្លូវរបស់ស្នងការ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសាឆ្នាំ២០២០ កាលពីម្សិលមិញនេះ បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ទូរទាំងប្រទេសកម្ពុជា មេត្តាបន្តនៃការប្រុងប្រយ័ត្នការពារប្រយុទ្ធប្រឆាំង ការឆ្លងជំងឺដ៏កាចសាហាវ ដែលមានឈ្មោះថា កូវីត១៩ ហើយជាពិសេសនោះគឺ ការប្រមូលផ្ដុំជួបជុំគ្នាតែម្ដង។
ជុំវិញបញ្ហានៃការចេញសេចក្ដីប្រកាសជូនជាដំណឹង របស់ប្រមុខនៃរាជរដ្ឋាភិបាល ក៏ដូចជាសារាចរណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលស្ដីអំពីការទប់ស្កាត់ជំងឺកូវីត១៩នេះ គេសង្កេតឃើញថា មានការសាទរ និងការអនុវត្តតាម ពីប្រជាពលរដ្ឋទូរទាំងប្រទេសបានល្អប្រសើរគួរឲ្យកត់សម្គាល់ណាស់នាពេលកន្លងមកនេះ។
ប៉ុន្តែផ្ទុយទៅវិញ បើតាមការសង្កេតឃើញ អំពីសកម្មភាព របស់ប្រជាពលរដ្ឋដែលរស់នៅលើទឹកដីនៃខេត្តត្បូងឃ្មុំ ជាពិសេសក្នុងស្រុកមេមត់នោះតែម្ដង គឺគេនៅមានចម្ងល់យ៉ាងខ្លាំង ហើយពុំដឹងទេថា បងប្អូនប្រជាពលរដ្ឋមួយចំនួននោះ លោកបានទទួលការណែនាំឬក៏សេចក្ដីប្រកាសរបស់អាជ្ញាធរមានសមត្ថកិច្ចរបស់ពួកគាត់ ស្តីអំពីបញ្ហាទាំងនេះដែរឬទេ? ជាពិសេសគឺលោក ហុង គឹមហឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកមេមត់ និងលោកព្រំវុទ្ធីដែលជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកត្បូងឃ្មុំនោះ? មូលហេតុនៃចម្ងល់របស់ពលរដ្ឋទាំងនោះ គឺពួកគាត់បានផ្អែកទៅលើនៃការសង្កេតឃើញរបស់ពួកគាត់ថា សព្វថ្ងៃនេះ មានប្រជាពលរដ្ឋមួយចំនួន គឺកំពុងតែមានការប្រមូលផ្ដុំគ្នាដោយសារតែការងារល្បែងស៊ីសង ដូចជា បញ្ជល់មាន់ យូគី អាប៉ោង ជាដើម។ល។
ប្រភពពីបងប្អូនប្រជាពលរដ្ឋ ក៏បានបន្ថែមថា ការបើកបនល្បែងស៊ីសងដ៏ធំមួយ របស់លោកលឹម ដែលត្រូវជាប្អូនប្រុសបង្កើត របស់លោកឧកញ៉ា ស្រ៊ុន ម៉េងលាង ដែលមានទីតាំងស្ថិតនៅ ចំណុចក្រោយវត្តតាសូត្រ ក្នុងដីឡូចំការកៅស៊ូមួយកន្លែង ទីតាំងនោះគឺគេហៅថាចំណុចបាតជើងតាព្រហ្ម នៅឆៀងខាងលិចអនុវិទ្យាល័យស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះតែម្ដង។
ប្រភពបន្តថា ក្នុងការបើកបនល្បែងដ៏ធំ យ៉ាងអនាធិបតេយ្យមួយនេះផងដែរ ក៏ត្រូវបានគេដឹងថា មានលោក ផឹង ស្រ៊ុនឡាយ មានតួនាទីគឺជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងត្រូវជាកូនបង្កើតរបស់លោកឧកញ៉ា ស្រ៊ុន ម៉េងលាងផងដែរ គឺជាអ្នកចាំសម្របសម្រួលជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច និងអ្នកសារព័ត៌មានមួយចំនួនដែលបានធ្វើការចុះផ្សាយ ឬក៏អុកឡុកនៅក្នុងរឿងនេះ។
ជុំវិញនៃការបើក បនល្បែងយ៉ាងអនាធិបតេយ្យមួយនេះផងដែរ គឺគេពុំបានដឹងច្បាស់ទេថា តើមានការបើកដៃពីអាជ្ញាធរនៅក្នុងតំបន់នោះ ឬក៏យ៉ាងណាក៏ពុំដឹងនោះដែរ។
ប៉ុន្តែប្រសិនបើរឿងនេះអាជ្ញាធរមានសមត្ថកិច្ចបានដឹង តែមិនមានការទប់ស្កាត់ និងបង្ក្រាបបែបនេះ គឺមានន័យថា នេះជាការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ បើកដៃឲ្យបុគ្គលឈ្មោះខាងលើនេះ បើកបនល្បែង ដើម្បីទទួលលាភសក្ការៈចែកគ្នាយ៉ាងពិតប្រាកដណាស់។ ម្យ៉ាងវិញទៀត គឺកំពុងតែប្រឆាំងនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសារាចរណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងមន្ទីដែលពាក់ព័ន្ធផ្សេងៗអំពីបញ្ហាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីត១៩ ដែលកំពុងតែរីករាលដាល ជាសកលលើពិភពលោកសព្វថ្ងៃនេះយ៉ាងពិតប្រាកដណាស់។
ដើម្បីឲ្យស្របទៅតាមនូវសេចក្ដីប្រកាស និងសារាចរណ៍ណែនាំរបស់ក្រសួង ហើយពលរដ្ឋក៏បានធ្វើការសុំសំណូមពរដល់ថ្នាក់ដឹកនាំក្នុងស្រុកមេមត់ និងជាពិសេសថ្នាក់ដឹកនាំជុំវិញខេត្តត្បូងឃ្មុំ មេត្តាធ្វើការបកស្រាយជាសាធារណៈ ចំពោះករណីបើកបនល្បែងមួយនេះឱ្យសាធារណៈជន ក៏ដូចជាប្រមុខនៃរាជរដ្ឋាភិបាល លោកបានជ្រាបផងចុះ។
ក្រុមការងារនឹងធ្វើការផ្សព្វផ្សាយបន្ត នឹងកែតម្រូវឡើងវិញ នៅរៀងរាល់ម៉ោងធ្វើការក្រោយពីមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ច ឬក៏គិតថាការចុះផ្សាយនេះមិនមែនជាការពិត និងមិនមានភាពសុក្រឹតនិងយុត្តិធម៌សម្រាប់ខ្លួនគេនោះ។
Friday, May 1, 2020
Home
សន្តិសុខសង្គម
ទីតាំងល្បែងស៊ីសងដូចជា បញ្ជល់មាន់ យូគី អាប៉ោង នៅក្រោយវត្តតាសូត្រ ស្រុកមេមត់ ក្នុងដីឡូចំការកៅស៊ូមួយកន្លែងកំពុងបើកលេងយ៉ាងរំភើយ មិនខ្លាចកូវីដ-១៩
ទីតាំងល្បែងស៊ីសងដូចជា បញ្ជល់មាន់ យូគី អាប៉ោង នៅក្រោយវត្តតាសូត្រ ស្រុកមេមត់ ក្នុងដីឡូចំការកៅស៊ូមួយកន្លែងកំពុងបើកលេងយ៉ាងរំភើយ មិនខ្លាចកូវីដ-១៩
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496






No comments:
Post a Comment