គ្រួសារចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនពិការ អ្នកជំងឺរ៉ាំរ៉ៃចំនួន ១២០ គ្រួសារ ទទួលព្រះរាជអំ ណោយពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, May 2, 2020

គ្រួសារចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនពិការ អ្នកជំងឺរ៉ាំរ៉ៃចំនួន ១២០ គ្រួសារ ទទួលព្រះរាជអំ ណោយពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

កំពង់ឆ្នាំង៖ គ្រួសារចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនពិការ អ្នកជំងឺរ៉ាំរ៉ៃចំនួន ១២០ គ្រួសារ បានទទួលព្រះរាជអំណោយពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះរាជាគណៈអមដំណើរ ក្រោមការរៀបចំរបស់ព្រះសិរីធម្មញាណ សុខ ថាន ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំងព្រះគ្រូ វិសុទ្ធសីលត្ថេរ ហែម ឡូត ព្រះធម្មធរគណខេត្តព្រះវិសាលសត្ថា កង យ៉ុន ព្រះអនុគណស្រុកកំពង់ត្រឡាច ព្រមទាំងសហការីអនុគណ និងព្រះគ្រូ ចៅអធិការ លោកប៊ូ ចាន់ស៉ីណា ប្រធានការិយាល័យធម្មការស្រុក និងសហការី អាចារ្យ គណៈកម្មការ ទូទាំងស្រុក សប្បុរសជនក្នុង និងក្រៅប្រទេស ប្រារព្ធពិធី នៅវត្តសិរីគង្គា (ហៅវត្តត្រពាំងខ្ចៅ) ស្ថិតនៅ ឃុំថ្មឥដ្ឋ ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ផាន់ ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ប៊ន សុភី អភិបាលរង ខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សា ឃុំ អាជ្ញាធរឃុំ ថ្នាក់ដឹកនាំមន្ត្រីរាជការការិយា ល័យជុំវិញស្រុក ពិធីប្រព្រឹត្តទៅនារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

អំណោយដែលបានចែកជូនក្នុងឱកាសនោះរួមមាន៖ អង្ករ ២០ គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១ យួរ, ជែលលាងដៃ ១ដបធំ, សាប៊ូលាងដៃ ១ដប និងថវិកាក្នុងមួយគ្រួសារចំនួន ៥ ម៉ឺនរៀល ព្រម ទាំងថវិកាជូនដល់មេឃុំទាំង ១០ ក្នុងម្នាក់ទទួលបាន ៤ ម៉ឺនរៀល និងកងកម្លាំងទាំងបីក្នុងម្នាក់ទទួលបាន ៤ ម៉ឺនរៀល៕




No comments:

Post a Comment

Pages