ខេត្តកែប៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នេះ លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប និងជាប្រធានកិត្តិយសសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តកែប រួមដំណេីរជាមួយដោយ លោកស្រី អភិបាលក្រុងកែប លោក ប្រធានប្រតិបត្តិ ស យ ស ស ខេត្តកែប លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកា ស យ ស ស ខេត្តកែប បានអញ្ចេីញចុះជួបសំណេះសំណាលនឹងនាំយកនូវគ្រឿងឧបភោគ បរិភោគ សម្ភារមួយចំនួនរួមមាន ស្កសរ ទឹកដោះគោប្រេងឆា ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអីវ ទឹកអាល់កុល ម៉ាស់ សាបូ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារខ្មែរកាន់សាសនាឥស្លាមចំនួន៥០គ្រួសារ ក្នុងឱកាសនៃពិធីបុណ្យរ៉ាម៉ាឌន។
ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ លោក អភិបាលរងខេត្ត ក៏បានធ្វេីការណែនាំផ្ដាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រឹងប្រែងរកសុីទទួលទាន និងត្រូវចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្ត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមសារអប់រំណែនាំ របស់ក្រសួងសុខាភិបាល និងត្រូវអនាម័យជាប្រចាំ៕
Tuesday, May 19, 2020
Home
ព័ត៌មានខ្លីៗ
លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប ចុះជួបសំណេះសំណាល នឹងនាំយកនូវគ្រឿងឧបភោគ បរិភោគ ជូនដល់ក្រុមគ្រួសារខ្មែរកាន់សាសនាឥស្លាមចំនួន៥០គ្រួសារ
លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប ចុះជួបសំណេះសំណាល នឹងនាំយកនូវគ្រឿងឧបភោគ បរិភោគ ជូនដល់ក្រុមគ្រួសារខ្មែរកាន់សាសនាឥស្លាមចំនួន៥០គ្រួសារ
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496






No comments:
Post a Comment