អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញា្ញណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតរបស់សម្តេច ព្រឹទ្ធបណ្ឌឹតប៊ុន រានី ហ៊ុនសែន និងត្រូវជាមាតាក្មេករបស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព ក្នុងព្រះជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ នៅវេលាម៉ោង ២ : ១២នាទី ទៀបភ្លឺ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ។
តាមសេចក្តីជូនដំណឹង បានឲ្យដឹងថា សពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញា្ញណវិវឌ្ឍនា ប៊ុន ស៊ាងលី តម្កល់ធ្វើបុណ្យ នៅភូមិគ្រឹះរបស់សម្តេច តេជោហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌឹតប៊ុន រ៉ានី ហ៊ុនសែន នៅផ្ទះលេខ៤១ ផ្លូវសុរាម្រិត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
គួររំលឹកថា៖ សុខភាពរបស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញា្ញណវិវឌ្ឍនា ប៊ុន ស៊ាងលី មានសភាពធ្ងន់ធ្ងរ តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ មកម្ល៉េះ ។ កាលនោះ សម្តេច តេជោ ហ៊ុន សែន សម្រេចមិនទៅ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ និងកិច្ចប្រជុំមេគង្គ-កូរ៉េ នៅកូរ៉េខាងត្បូង ដើម្បីនៅមើល ថែសុខភាពមាតាក្មេក ដែលត្រូវបាន បញ្ជូនទៅង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទាន គោរមងារដល់ឧបាសិកា ប៊ុន ស៊ាងលី ជា «អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី» ។
Monday, May 4, 2020
Home
ព័ត៌មានខ្លីៗ
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុនស៊ាងលី មាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុនសែន និងត្រូវជាមាតាក្មេករបស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណៈភាព
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុនស៊ាងលី មាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុនសែន និងត្រូវជាមាតាក្មេករបស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណៈភាព
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496



No comments:
Post a Comment