ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល កាលរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកណ្ដាល ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងប្រធានច្រកទ្វាព្រំដែនទូទាំងខេត្ត។
ក្នុងកិច្ចប្រជុំ ឯកឧត្ដមបានលើកឡើងថា ចំពោះការពង្រឹងច្បាប់ចរាចរណ៍ ត្រូវតែអនុវត្តអោយមានសណ្ដាប់ធ្នាប់ និងផាកពិន័យអោយត្រឹមត្រូវតាមច្បាប់ និងករណីមាន ល្បែងស៊ីសងនានា ក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាពិសេសល្បែងជល់មាន់ បើមានត្រូវតែចុះបង្រ្កាបភ្លាមៗជាបន្ទាន់មិនថាអ្នកធំ ឫអ្នកតូច ត្រូវបង្រ្កាបទាំងអស់ដើម្បីអោយភូមិសាស្រ្តកក្នុងខេត្ត និងប្រទេសជាតិទាំងមូលមានសុខសន្តិភាព។
ឯកឧត្ដមបន្តថា ខេត្តកណ្ដាលនៅតែបន្តទប់ស្កាត់ការពារការរីករាដាលនៃ វីរុស កូវីដ ១៩ ទោះបីមានការជាសះស្បើយច្រើនក៏ដោយ ត្រូវតែប្រុងប្រយ័ត្នខ្ពស់ ត្រូវលាងដៃ អោយបានញឹកញាប់និងប្រើប្រាស់ពេលចេញទៅក្រៅផ្ទះ ទៅតំបន់នានា។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អភិបាលស្រុក ក្រុង លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវណែនាំមន្ត្រី បុគ្គលិក ឱ្យស្វាគមន៍គ្នាដោយដៃសំពះ តាមទំនៀមទម្លាប់ខ្មែរ ជៀសវាងការចាប់ដៃ ឬប៉ះពាល់គ្នាដោយផ្ទាល់ ត្រូវចេះអនាម័យជាប្រចាំ ដោយលាងសំអាតដៃដោយសារប៊ូ ទឹកស្អាត ឬអាល់កុលលាងដៃអោយបានញឹកញាប់ ហើយកងកម្លាំងត្រូវខិតខំថែរក្សា ការពារ សន្តិសុខសណ្តាប់សាធារណៈ នៅមូលដ្ឋាន អនុវត្តអោយបាននូវគោលនយោបាយ“ភូមិ ឃុំមាន សុវត្ថិភាព” ឲ្យបានជាប់ជាប្រចាំនៅគ្រប់មូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន ដូចជាសកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែង ស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម។
Saturday, May 16, 2020
Home
ព័ត៌មានជាតិ
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496







No comments:
Post a Comment