ការផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងនីតិ វិធី​នៃ​ការគ្រប់គ្រង​បច្ចេកទេស​សុវត្ថិភាព​ស្ថានីយ​ប្រេង​ និងឧស្ម័នឥន្ធនៈដល់ម្ចាស់ស្ថានីយ ក្នុងស្រុកសាមគ្គីមានជ័យ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, May 21, 2020

ការផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងនីតិ វិធី​នៃ​ការគ្រប់គ្រង​បច្ចេកទេស​សុវត្ថិភាព​ស្ថានីយ​ប្រេង​ និងឧស្ម័នឥន្ធនៈដល់ម្ចាស់ស្ថានីយ ក្នុងស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ នៅថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីជំនាញ នៃមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង ដើម្បីចុះផ្សព្វផ្សាយ​ច្បាប់ស្តីពីការគ្រប់គ្រងប្រេង​កាត និងផលិតផ​ប្រេង​កាត​ ក្នុងឃុំចំនួន០៣ គឺនៅឃុំស្វាយ ឃុំត្បែងខ្ពស់ និងឃុំស្វាយជុក ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត រួមនិងមន្រ្តីជំនាញរបស់មន្ទីរ ក៏បានធ្វើការណែនាំពីនីតិវិធី​នៃ​ការគ្រប់គ្រង​បច្ចេកទេស​សុវត្ថិភាព​ស្ថានីយ​ប្រេង​ និងឧស្ម័នឥន្ធនៈជូនដល់ម្ចាស់ស្ថានីយប្រេងនិងគោរពទៅតាមសារាចររបស់ក្រសួងដើម្បីកុំឱ្យកើត មាននូវឧបទ្ទវហេតុមួយចំនួនដូចជាអគ្គិភ័យនិងការផ្ទុះបណ្តាលមកពីប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈដែលបង្កឱ្យមានការខូចខាតដល់ទ្រព្យសម្បត្តិ សម្ភារ និងគ្រោះ ថ្នាក់ដ៏ធ្ងន់ធ្ងរដល់អាយុជីវិតដើម្បីរក្សាសុវត្ថិភាពខ្លួនគាត់ផ្ទាល់ហើយនិងសម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញនោះនិងអ្នកប្រើប្រាស់ផងដែរ។

លោក បានបញ្ជាក់បន្ថែមទៀតថា បើតាមប្រកាស និងសារាចរ ក្រសួងរ៉ែ និងថាមពលបានណែនាំឱ្យស្ថានីយប្រេងឥន្ធនៈទាំងអស់ ត្រូវស្ថិតនៅទីតាំងដែលមានលក្ខ ណៈទូលាយគ្រប់គ្រាន់មានការរៀបចំទីធ្លាទូចាក់ប្រេង ឥន្ធនៈ និងឧបករណ៍ទុកដាក់សម្ភារត្រឹមត្រូវ មានប្រព័ន្ធបំពង់ខ្យល់ ប្រព័ន្ធបង្ហូរប្រេងឥន្ធនៈ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធញែកសំណល់រឹង ប្រេង និងទឹក និងឧបករណ៍ពន្លត់អគ្គិភ័យជាដើម៕




No comments:

Post a Comment

Pages