ខេត្តសៀមរាប៖ ផ្លូវមួយខែ្សប្រវែង២៣៤៥ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៣ គឺភូមិកន្ត្រក ភូមិគោកក្រសាំង និងភូមិភ្ញាជ័យ នៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ត្រូវបាន ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចុះពិនិត្យមើលការសាងសង់ផ្លូវ និងសកម្មភាពក្នុងការរុះរើក្លោងទ្វារ របងសង្ក័សី ដោយមានកសរស្ម័ត្រចិត្តពីម្ចាស់ដីគម្រោងអភិវឌ្ឍន៍ នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ។
ក្នុងការចុះត្រួតពិនិត្យផ្លូវនេះ រួមដំណើរដោយលោកអភិបាលក្រុង នាយករដ្ឋបាលក្រុង អាជ្ញាធរសង្កាត់ និង ម្ចាស់គម្រោងផងដែរ ។
លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ផ្លូវមួយខ្សែនេះជាគម្រោងរបស់សាលាក្រុង ដែលបានកំពុងដំណើរការអនុវត្តក្នុងការសាងសង់ផ្លូវ ដែលឆ្លងកាត់ភូមិកន្ត្រក គោកក្រសាំង និង ភូមិភ្ញាជ័យ តភ្ជាប់នឹងផ្លូវវាងក្រុង ក្នុងភូមិគ្រួស ត្រង់ចំណុចជាប់ផ្លូវចូលសាលាសង្កាត់ស្វាយដង្គំ ដែលមានប្រវែង២ពាន់៣៤៥ម៉ែត្រ ។ លោកបានបញ្ជាក់ផងដែរថា ក្នុងប្រវែងផ្លូវ២៣៤៥ម៉ែត្រនេះ ក៏មានការបរិចាករបស់សប្បុរសជន (ម្ចាស់គម្រោងអភិវឌ្ឍន៍) មានប្រវែង១៣៧០ម៉ែត្រ ដោយបានធ្វើការចាក់ក្រាកកៅស៊ូ DBST ប្រវែង៨៣០ម៉ែត្រ ទទឹង៧ម៉ែត្រ និងក្រាលគ្រួសក្រហម៥៤០ម៉ែត្រ ទទឹង១០ម៉ែត្រ និង ដោយមានការពង្រីកផ្លូវទៅតាមទំហំ ដែលបានកំណត់របស់រដ្ឋបាលក្រុង ។
លោក សូត្រ សុមុន្នី ម្ចាស់ដីគម្រោងអភិវឌ្ឍន៍ គាត់បានយល់ព្រមដោយស្ម័គ្រចិត្តរុះរើ របងស័ង្កសីដែលមានបណ្ដាយប្រវែង៦១២ម៉ែត្រ កម្ពស់២ម៉ែត្រ មុនគេ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានជូនដំណឹង ។ នៅថ្ងៃនេះ លោកក៏បានធ្វើការរុះរើ ក្លោងទ្វារ ដើមី្បផ្លូវឲ្យក្រុមការងារធ្វើការស្ថាបនាផ្លូវនេះឡើងផងដែរ ។ សូមបញ្ជាក់ផងដែរថា ផ្លូវប្រវែង១ពាន់៣៧០ម៉ែត្រនេះ គឺត្រូវបានលោក សូត្រ សុមុន្នី ទិញពីប្រជាពលរដ្ឋ ដើមី្បបើកធ្វើផ្លូវ ចូលទៅក្នុងតំបន់គម្រោងអភិវឌ្ឍន៍របស់ខ្លួន ហើយពេលនេះដើមី្បបំពេញតម្រូវការចាំបាច់របស់រដ្ឋ លោកបានបរិចាកដីផ្លូវនេះ ដាក់ជាសម្បត្តិសាធារណៈផងដែរ ។
ឯកឧត្តម ទៀ សីហា ក៏បានសម្តែងនូវអំណរគុណចំពោះលោក សូត្រ សុមុន្នី ដែលបានចូលរួមនៅក្នុងសកម្មភាពអភិវឌ្ឍន៍របស់សាលាក្រុងសៀមរាប ហើយក៏ជាសកម្មភាពគំរូមួយ ដែលរដ្ឋបាលក្រុង និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមសំដែងការកោតសរសើរ នូវការវិការដ៏សប្បុរសនេះ ក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល សំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ទីក្រុងប្រវត្តិសាស្ត្រមួយនេះ ឲ្យកាន់តែមានភាពស្រស់ស្រកាលទៀតផង ។ ដោយមើលឃើញពីផលបះពាល់ ក៏ដូចជាការលំបាកក្នុងការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាប មានផ្លូវជាច្រើនខ្សែរហើយដែលអាជ្ញាធរខេត្តបានរៀបចំកែលម្អរចនាសម្ព័ន្ធផ្លូវឲ្យបានល្អប្រសើរពីមួយឆ្នាំទៅឆ្នាំដោយមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋផងដែរ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ផ្លូវ និង រស់នៅអមសង្ខាងផ្លូវទាំងអស់ ត្រូវចូលរួមថែរក្សាក្នុងការប្រើប្រាស់ផ្លូវឲ្យបានយូរអង្វែង និង អាជ្ញាធររដ្ឋបាលក្រុង និងបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងខេត្តសៀមរាបចូលរួមការងារអភិវឌ្ឍន៍នានានៅក្នុងខេត្តសៀមរាបទាំង មូលផងដែរ៕
Friday, May 8, 2020
Home
ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ និងសកម្មភាពស្ម័គ្រចិត្តរុះរើរបងរបស់ប្រជាជនតាមដងផ្លូវ
អភិបាលខេត្តសៀមរាប ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ និងសកម្មភាពស្ម័គ្រចិត្តរុះរើរបងរបស់ប្រជាជនតាមដងផ្លូវ
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496





No comments:
Post a Comment