ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោក ប៉ាន់ សារេត សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានគណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងលោក សុខ ណរ៉េត អភិបាលរងនៃគណៈអភិបាលរងស្រុកតំណាងលោកស្រី ម៉ននី រង្សី អភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ បានអញ្ជើញចុះសួរសុខទុក្ខដល់គ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីព្រលប់ថ្ងៃទឺ២២ ខែឧសភា ឆ្នាំ២០២០ ចំនួន០៤គ្រួសារ (រលំធ្លាក់ពីលើជើងសសរ២គ្រួសារ និងរបើកដំបូល២គ្រួសារ) ដូចមានរាយនាមខាងក្រោម៖
១.ឈ្មោះ តោ ទីន អាយុ៣៣ឆ្នាំ នៅភូមិតាប៉ាង ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប (រលំធ្លាក់ពីលើជើងសសរ)
២.ឈ្មោះ សៅ ញ៉ែត ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិខ្សី ឃុំសែនសុខស្រុកក្រឡាញ់ខេត្តសៀមរាប (របើកដំបូល)
៣.ឈ្មោះ អឿក ភ ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិខ្សី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប(រលំធ្លាក់ពីលើជើងសសរ)
៤.ឈ្មោះ សៅ ជៀស ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិស្វាយ ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប(របើកដំបូល។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ ថវិកា ១០ ម៉ឺនរៀល អង្ករ ២៥ គីឡូ មី ១កេស មុង១ ភួយ១ ខ្នើយ២ ទឹកសុទ្ធ ២យួរ ត្រីខ ១យួរ ឆ្នាំង១ ចានស្រាក ១ ឡាំងទឹក២ ការបោយ១ ជ្រុញ១ វែក១ ចានដែក១ ចានបាយ២ ខ្ទះ ១។
លោក ប៉ាន់ សារេត និងលោក សុខ ណារ៉េត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោកស្រី ម៉ននី រង្សី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកក៏បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។
ក្នុងឱកាសនេះដែរលោកក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល។ សូមអាន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខិត្តប័ណ្ណស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” និង “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ដែលក្រុមបតិបត្តិអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចែកជូនបងប្អូននាពេលនេះ មានខ្លឹមសារដូចទៅ៖
- “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” ៖
១- ដាក់ទឹកផ្សើមដៃទាំងពីរជាមួយទឹកស្អាត
២- ដាក់សាប៊ូនៅលើបាតដៃ និងខ្នងដៃ
៣- ដុសសម្អាតបាតដៃ ម្រាមដៃ និងមេដៃ
៤- ដុសសម្អាតខ្នងដៃចង្វែកដៃ និងចុងម្រាមដៃ
៥- លាងជម្រះសាប៊ូពីដៃទាំងពីរជាមួយទឹកស្អាត
៦- ជូតដៃនឹងកន្សែង ឬក្រមាស្អាត។
- “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ៖
១- លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុលលាងដៃ
២- ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ
៣- ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ
៤- ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥- ចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ
៦- ចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារការពារខ្លួន។
ក្រុមប្រតិបត្តិក៏បានណែនាំការរក្សាគំលាតសុវត្ថិភាព ជាពិសេសគឺណែនាំមិនឱ្យធ្វើចំណាកស្រុកទាំងប្រថុយប្រថានតាមការលួងលោមរបស់មេខ្យល់៕
Monday, May 25, 2020
Home
ព័ត៌មានជាតិ
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ យកអំណោយចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ០៤គ្រួសារ
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ យកអំណោយចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ០៤គ្រួសារ
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496




No comments:
Post a Comment