កណ្ដាល៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ទទួលបានជំនួយសប្បុរសធម៌ចំនួន១ម៉ឺនដុល្លារ ពីលោកស្រី អ៊ាន សៀវម៉ី អគ្គនាយិការក្រុមហ៊ុន CASTLE E DIAMOND CO.,LTD និងជាម្ចាស់Page SIVMEI Online shop ផលិតផលម៉ាក EI EI ដែលបានយកថវិកាជូនសាខាកាកបាទក្រហមកម្ពុជាដោយផ្ទាល់តែម្ដង ដើម្បីអបអរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ " ខ្ញុំ ❤ សន្តិភាព និងកាកបាទក្រហមកម្ពុជា "នាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានមានប្រសាសន៍ថា " ទីណាមានទុក្ខលំបាក ទីនោះមានសាខាកាកបាទក្រហមចាំជួយពលរដ្ឋជានិច្ច " ខណៈដែលជំនួយជាថវិកានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ល្អប្រពៃដែលលោកស្រីបានដឹងពីសុខទុក្ខ និងជួយជ្រោមជ្រែងតាមលទ្ធភាព ដែលនេះជាកាយវិការមនុស្សធម៌ដ៏ល្អប្រពៃ និងជាគម្រូរល្អប្រសើរបំផុតមួយនៅក្នុងសង្គម ។
ឯកឧត្តម ក៏បានថ្លែងបន្តថា ជំនួយថវិកានេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នឹងជួយដល់ជនងាយរងគ្រោះ ជនក្រីក្រ ចាស់ជរា ជនពិការ ជាដើម ដោយមិនរើសអើងពណ៌សម្បុរ ជាតិសាសន៍ សាសនា និន្នាការនយោបាយអ្វីឡើយ គឺថាជួយទាំងអស់គ្នា ជួយគ្រប់ជនរងគ្រោះទាំងអស់ ។
Tuesday, May 26, 2020
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ទទួលជំនួយសប្បុរសធម៍១ម៉ឺនដុល្លាពីសប្បុរសជន
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496




No comments:
Post a Comment