ខេត្តសៀមរាប៖ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបន្តដឹកនាំក្រុមការងារជួបប្រជុំជាមួយអាជ្ញាធរឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ នៃឃុំមានជ័យ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ដើម្បីពិនិត្យមើល តំបន់មានសក្កដានុពលសម្រាប់វិស័យទេសចរណ៍របស់ឃុំ និង ផ្សព្វផ្សាយពីគម្រោង វិថីប្រពៃណីខ្មែរ(Road of Khmer Tradition) សម្រាប់ស្រុកប្រាសាទបាគង ។
លោកបានអោយដឹងថា ក្រុមការងារ នឹងបន្តចុះពិនិត្យហើយ ធ្វើការសម្រង់ទីតាំង មានសក្កដានុពលសម្រាប់វិស័យទេសចរណ៍ទាំងអស់ នៃបណ្តារឃុំទាំង៩ក្នុងស្រុកប្រាសាទបាគង បន្ទាប់មកយើងនឹងកសាងផែនទី រួមជាមួយអត្ថបទ បង្ហាញអំពីប្រវត្តិ និងទិដ្ឋភាពទីតាំងទាំងនោះ រួចហើយនាំយកទៅធ្វើបទបង្ហាញ ជូនបណ្តារភ្នាក់ងារទេសចរណ៍ មន្ទីទេសចរណ៍ និងថ្នាក់ដឹកនាំខេត្តសៀមរាប ក៏ដូចជាអាជ្ញាធរជាតិអប្សរា ដើម្បីស្នើរសុំការគាំទ្រ ហើយជួយជំរុញការផ្សព្វផ្សាយបន្ថែម។
លោកអភិបាលស្រុកលើកឡើងទៀតថា គោលបំណង នៃគម្រោង វិថីប្រពៃណីខ្មែរ(Road of Khmer Tradition) ក្នុងស្រុកប្រាសាទបាគង គឺដើម្បី រួមចំណែកទាញចំណាប់អារម្មណ៍ ភ្ញៀវទេសចរណ៍ អោយពន្យាពេលស្នាក់នៅ ក្នុងសហគមន៍យើង បង្កើតឪកាសសម្រាប់រកចំណូលបន្ថែម ដោយរក្សាបាននូវ វប្បធម៍ប្រពៃណីជាតិយើង។
គម្រោងនេះ ក៏ត្រូវការ ការចូលរួមពីបងប្អូនប្រជាពលរដ្ឋជាចាំបាច់ ដូចជាសកម្មភាព ថែរក្សាបរិស្ថាន សោភណ្ឌ័ភាព និងស្នាមញញឹមក្នុងមូលដ្ឋាន ហើយគម្រោងនេះ ក៏នឹងផ្តល់ឪកាស ជូនបងប្អូនប្រជាពលរដ្ឋវិញ នូវការងារ និងមុខរបរ បន្ថែមផងដែរ៕
Wednesday, June 3, 2020
Home
ព័ត៌មានជាតិ
លោកអភិបាលស្រុកប្រាសាទបាគង បានបន្តដឹកនាំក្រុមការងារជួបប្រជុំជាមួយអាជ្ញាធរឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ នៃឃុំមានជ័យ ដើម្បីពិនិត្យមើល តំបន់មានសក្កដានុពលសម្រាប់វិស័យទេសចរណ៍របស់ឃុំ
លោកអភិបាលស្រុកប្រាសាទបាគង បានបន្តដឹកនាំក្រុមការងារជួបប្រជុំជាមួយអាជ្ញាធរឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ នៃឃុំមានជ័យ ដើម្បីពិនិត្យមើល តំបន់មានសក្កដានុពលសម្រាប់វិស័យទេសចរណ៍របស់ឃុំ
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496











No comments:
Post a Comment