កោះកុង៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្នុងពិធីផ្សព្វផ្សាយនិងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញអនុក្រឹត្យ ស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត នាចុងឆ្នាំ២០១៩កន្លងមក ទោះបីបាននឹងកំពុងជួបនូវស្ថានភាពលំបាកដោយសារការរីករាលដាលនៃជំងឺកូវី-១៩ គឺតម្រូវឲ្យយើងទាំងអស់គ្នាអនុវត្តវិធាននានាដើម្បីការពារអោយជាប់ជាប្រចាថ្ងៃ។
លោកស្រី បានបន្តថា ក្រសួងស្ថាប័នពាក់ព័ន្ធនានា បានរួមគ្នារៀបចំលិខិតបទដ្ឋានគតិយុត្ត និងបានអនុវត្តកិច្ចការអាទិភាពចាំបាច់មួយចំនួន ដើម្បីធានាដល់ការចាប់ផ្ដើមអនុវត្តអនុក្រឹត្យខាងលើនេះ ដែរក្នុងនោះរួមមាន ការផ្ទេរបុគ្គលិកសុខាភិបាល ចំនួនជាង ២ ម៉ឺននាក់ និងការផ្ទេរថវិកាចំនួនប្រមាណ ១៦៦លានដុល្លារ ដល់រដ្ឋបាលរាជធានី ខេត្ត សម្រាប់គ្រប់គ្រងចាត់ចែង និងប្រើប្រាស់លើការនុវត្តមុខងារផ្ដល់សេវាសុខាភិបាល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោកស្រីបន្តថា សម្រាប់ខេត្តកោះកុង បុគ្គលិកក្របខណ្ឌ ចំនួន ៣១៤ រូប និងបុគ្គលិក កិច្ចសន្យា ចំនួន ៥១ រូប ព្រមទាំងធនធានហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឱ្យស្ថិតក្នុងការគ្រប់គ្រង ដោយរដ្ឋបាលខេត្តកោះកុង៕
Monday, June 22, 2020
ពិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការផ្លូវការរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496






No comments:
Post a Comment