លោកជំទាវ មិថុនា ភូថង ជួបសំណេះសំណាលសួរសុខទុក្ខ​ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ​ និងសម្ភារសម្រាប់ការពារជំងឺកូវីដ​១៩​ ដល់សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ និងអតីតយុទ្ធជន - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, June 17, 2020

លោកជំទាវ មិថុនា ភូថង ជួបសំណេះសំណាលសួរសុខទុក្ខ​ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ​ និងសម្ភារសម្រាប់ការពារជំងឺកូវីដ​១៩​ ដល់សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ និងអតីតយុទ្ធជន

ខេត្តកោះកុង៖ ថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់​ពីបានជួបសំណេះសំណាល សួរសុខទុក្ខ​ និងចែកអំណោយ ជូនដល់សមាជិកក្រុមប្រឹក្សាឃុំប៉ាក់ខ្លង និងអតីតយុទ្ធជន​ នៅសាលាឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា​ ​រួចមក​ ​​លោកជំទាវ មិថុនា ភូថង បានអញ្ជើញបន្តដំណើរជួបសំណេះសំណាល សួរសុខទុក្ខ​ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ​ និងសម្ភារសម្រាប់ការពារជំងឺកូវីដ​១៩​ ជូនដល់សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ និងអតីតយុទ្ធជន​ចំនួន​ ១៩នាក់​ នៅសាលាសង្កាត់ដងទង់​ ក្រុងខេមរភូមិន្ទ​ ខេត្ត​កោះកុង​ ៕




No comments:

Post a Comment

Pages