ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ លោក ស៊ូរ ប្លាតុង អភិបាលស្រុកប្រាទបាគង បានថ្លែងអំណរគុណ តាមរយៈផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ចំពោះឯកឧត្តម ស៊ុំ សំណាង ប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកប្រាសាទបាគង និងឯកឧត្តម ទេព សំអាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកប្រាសាទបាគង ដែលបាននាំយកនូវអំណោយជាគ្រឿងឧបភាគបរិភោគ មកប្រគល់ជូនដល់រដ្ឋបាលស្រុក កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ សម្រាប់ត្រៀមបន្ត ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហារជីវភាព ក្នុងរយៈពេលដែលយើងទាំងអស់គ្នា រួមគ្នាការពារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩ (COVID-19) ។
អំណោយជាគ្រឿងឧបភាគបរិភោគ ដែលនាំមកប្រគល់ជូន រួមមាន អង្ករ១២៥០គីឡូក្រាម មីយើង៥០កេស ទឹកត្រី៣០០ដប ទឹកស៊ីអ៊ីវ ៣០០ដប និងសាប៊ូក្រអូប ១០០ដុំ ។
លោកអភិបាលស្រុកក៏បានអោយដឹងថា នេះជាលើកទី៣(ក្នុងមួយលើកចែកបាន៥០គ្រួសារ) ហើយដែលឯកឧត្តមប្រធាន និងឯកឧត្តមអនុប្រធានក្រុមការងារ បានផ្តល់ជាគ្រឿងឧបភោគបរិភោគ មករដ្ឋបាលស្រុក សម្រាប់ចែកជូនបន្តដល់បងប្អូនដែលជួបបញ្ហារជីវភាពប្រចាំថ្ងៃ បើគិតជាថវិការសរុបប្រមាណ ១៣,៩៨៦,៩០០រៀល ។
ជាមួយគ្នានោះដែរក្នុងនាមលោក ជាអភិបាលស្រុកប្រាសាទបាគង សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមប្រធាននិងឯកឧត្តមអនុប្រធានក្រុមការងារ និងសូមគោរពជូនពរ ឯកឧត្តមនិងក្រុមគ្រួសារ មានសុខភាពល្អ ជោគជ័យការងារគ្រប់ភារកិច្ច ៕
Friday, June 5, 2020
Home
ព័ត៌មានជាតិ
លោក ស៊ូរ ប្លាតុង អភិបាលស្រុកប្រាទបាគង ថ្លែងអំណរគុណ ចំពោះឯកឧត្តមប្រធាន និងឯកឧត្តម អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកប្រាសាទបាគង ដែលបាននាំយកនូវអំណោយមកប្រគល់ជូនដល់រដ្ឋបាលស្រុក
លោក ស៊ូរ ប្លាតុង អភិបាលស្រុកប្រាទបាគង ថ្លែងអំណរគុណ ចំពោះឯកឧត្តមប្រធាន និងឯកឧត្តម អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកប្រាសាទបាគង ដែលបាននាំយកនូវអំណោយមកប្រគល់ជូនដល់រដ្ឋបាលស្រុក
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496



No comments:
Post a Comment