ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកប្រធានក្រុមប្រឹក្សាឃុំពន្លៃ រួមជាមួយអាជ្ញាធរ ឃុំ ភូមិ។
ក្នុងនោះដែរ ឯកឧត្តម អម សុភា និងក្រុមការងារបាននាំយកអំណោយមួយចំនួន ចែកជូនចាស់ជរា គ្មានទីពឹង គ្រួសារងាយរងគ្រោះ សរុបចំនួន ០៥ គ្រួសារ នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អម សុភា ក៏បានធ្វើការណែនាំពីវិធានការការពារពីជំងឺកូវីដ១៩ ដែលបានរីករាលដាលនៅទូទាំងសាកលលោក ដូចនេះសូមបងប្អូនត្រូវប្រកាន់ខ្ជាប់នូវការអនាម័យល្អ និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាស់ លាងសំអាតដៃនិងសាប៊ូ អាល់កុល ជែលជាប់ប្រចាំ និងការដាក់គម្លាតឱ្យឆ្ងាយពីគ្នា ៕
Saturday, June 6, 2020
Home
ព័ត៌មានជាតិ
ឯកឧត្តម អម សុភា ដឹកនាំក្រុមការងារឃុំពន្លៃ ដើម្បីជួយសាងសង់ផ្ទះដល់គ្រួសារទីទាល់ក្រ នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌
ឯកឧត្តម អម សុភា ដឹកនាំក្រុមការងារឃុំពន្លៃ ដើម្បីជួយសាងសង់ផ្ទះដល់គ្រួសារទីទាល់ក្រ នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496




No comments:
Post a Comment