លោក លី សុភា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តផែនការការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំង - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, June 13, 2020

លោក លី សុភា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តផែនការការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ លោក លី សុភា  ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តផែនការការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីចុះបញ្ជីមានលក្ខណៈប្រព័ន្ធ។

នៅក្នុងកិច្ចប្រជុំ លោកប្រធានមន្ទីរ បានបង្ហាញពីលទ្ធផល នៃការអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរយៈពេល៥ ខែ គឺចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២០ ដែលលទ្ធផលនេះ ឃើញថាក្រុមការងារចុះបញ្ជីទាំង៤ ក្រុម អនុវត្តបានលទ្ធផលល្អប្រសើរធៀបនឹងផែនការប្រចាំឆ្នាំទោះបីជាមានវិបត្តិជំងឺកូវីដ១៩ក៏ដោយ។

តាមរយៈលទ្ធផលនេះ លោកប្រធានមន្ទីរ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីចុះបញ្ជីទាំងអស់ដែលបានខិតខំអនុវត្តការងារកន្លងមក និងបន្តជំរុញអនុវត្តការងារដែលនៅសេសសល់ និងលើកទិសដៅអនុវត្តការងារបន្ត ដើម្បីឈានទៅដល់ការសម្រេចបានស្របតាមផែនការប្រចាំឆ្នាំ ៕



No comments:

Post a Comment

Pages