លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានចុះត្រួតពិនិត្យ មន្ត្រីនគរបាល រឹតបន្តឹង នៃការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, June 16, 2020

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានចុះត្រួតពិនិត្យ មន្ត្រីនគរបាល រឹតបន្តឹង នៃការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក

ខេត្តកំពង់ធំ៖ រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានចុះត្រួតពិនិត្យមន្ត្រីនគរបាល រឹតបន្តឹង នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅភូមិសាស្ត្រស្រុក តាំងគោក ខេត្តកំពង់ធំ ។

ដោយសារខេត្តកំពង់ធំ ជាខេត្តមួយស្ថិតនៅចំកណ្តាល ព្រះរាជាណាចក្រកម្ពុជា មានតម្រ៉ាយផ្លូវវែងឆ្ងាយតភ្ជាប់ ខេត្ត មួយទៅខេត្តមួយ មានបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរ ឆ្លងកាត់ពី គ្រប់ពេលវេលា ដូច្នេះហើយលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានយកចិត្តទុកដាក់ការងាររឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាការងារកន្សោមអទិភាពមួយ ក្នុងចំណោមកិច្ចការងារជំនាញ មួយចំនួនទៀត ។

លោក ស្នងការ បានថ្លែងលើកឡើងអំពីចំនុចមួយចំនួន ពាក់ព័ន្ធក្នុងការរឹតបន្តឹង នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្របតាមតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែ មីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។

លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានក្រើនរំលឹក ដល់មន្ត្រីទាំងអស់ត្រូវធ្វើគំរូល្អ ដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តច្បាប់ ស្លៀកពាក់ឯកសណ្ឋាន បានសមរម្យ សាកសមជាមន្ត្រីនគរបាលជាតិ គ្រប់ពេលវេលានៅពេលដែលបំពេញភារកិច្ច រួមទាំងប្រកាន់ខ្ជាប់នូវ វិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិ គោរពគំនាប់ មានសីលធម៌ សុជីធម៌ សំដីសំដៅសុភាពរាបសាររួសរាយរាក់ទាក់ទន់ភ្លន់ ក្នុងការនិយាយស្ដីជាមួយប្រជាពលរដ្ឋ ។ ព្យាយាមបកស្រាយឆ្លើយតបយ៉ាងឆាប់រហ័សទាន់ពេលវេលា និងមានភាពច្បាស់លាស់ រាល់ក្ដីចម្ងល់ របស់ប្រជាពលរដ្ឋ ដែលបានចោទសួរមកសមត្ថកិច្ច ពាក់ព័ន្ធក្នុងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ។

លោកស្នងការ បានផ្ដាំផ្ញើ ដល់បងប្អូនកងកម្លាំង សូមថែទាំសុខភាព ឲ្យបានល្អជាការប្រពៃ ដើម្បី
ចូលរួមក្នុងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ថែរក្សា អាយុ ជីវិត សម្បត្តិ ឯកជន និងសាធារណៈ៕



No comments:

Post a Comment

Pages