ខេត្តកំពង់ធំ៖ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញបើកការដ្ឋាន បញ្ចុះបឋមសិលាសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ ស្ថិតក្នុងភូមិទោង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ដឹកនាំ ជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ថ្ងៃនេះលោក បានដឹកនាំកងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកតាំងគោកបើកការដ្ឋាន បញ្ចុះបឋមសិលា ដើម្បីសាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ ថ្មីស្រឡាងមួយបន្ថែមទៀត ដែលមានលក្ខណៈរឹងមាំុធំទូលំទូលជំនួសអាគារប៉ុស្ដិ៍រដ្ឋបាលដែលសាងសង់អំពីឈើ ដែលមានសភាពចាស់ទ្រុឌទ្រោម តូចចង្អៀត ដំបូលប្រេះស្រាំធ្លុះធ្លាយ នារដូវវស្សាមានទឹកភ្លៀងជោគជាំហូរមកក្នុងអាគារផ្ដល់ផលលំបាកខ្លះៗ ដល់បងប្អូន ក្នុងកាបំពេញភារកិច្ច ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បន្តថ្លែងថាអាគារប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលត្រូវសាងសង់នេះ មានទំហំ ៦ម៉ែត្រ × ១០ម៉ែត្រ ក្រាលការ៉ូ ជញ្ជាំងឥដ្ឋ ប្រក់ដំបូល សង្ក័សី ដែលជាការឧបត្ថម្ភ គាំទ្រ ពីសំណាក់ថ្នាក់ដឹកនាំ កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកតាំងគោ និងបងប្អូនសប្បុរសមានសទ្ធាជ្រះថ្លា នៅពេលដែល ឃើញអង្គភាពមានការខ្វះខាត បងប្អូនតែងតែចូលរួមឧបត្ថម្ភ គាំទ្រជាបន្តបន្ទាប់ ដើម្បីអង្គភាពផ្លាស់ប្ដូរមុខមាត់ថ្មី ពីអ្វីដែលមិនល្អ កែប្រែជាទីកន្លែងមានសោភ័ណ្ឌភាព ល្អស្អាត ដែលជាទីកន្លែងនៅគៀកជិតជាមួយប្រជាពលរដ្ឋ និងជាផ្ដល់សេវាសាធារណៈយ៉ាងមានប្រសិទ្ធភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកប្រាស្រ័យទំនាក់ទំនងលើកិច្ចការងារដែលពាក់ព័ន្ធ ។
ឆ្លៀតក្នុងឱកាសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានឧបត្ថម្ភសម្ភារៈមួយចំនួនមានដូចជា ស៊ីម៉ង់ត៍ ១០តោន ,ឥដ្ឋ ៥.០០០ដុំ និងថវិកាមួយចំនួន ក្នុងការចូលរួមសាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាល ។
បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកម្មវិធីនោះ បានសម្តែងការចូលរួមអបអរសាទរ ចំពោចំណាត់ការរបស់ថ្នាក់ដឹកនាំ ដែលបានសាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាល នេះឡើង ដើម្បីផ្តល់ជាផលប្រយោជន៍ រួមសម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ ផងដែរ ៕
Monday, June 8, 2020
Home
ព័ត៌មានជាតិ
ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងសប្បុរសជនគ្រប់លំដាប់ថ្នាក់ ដែលបានឧបត្ថម្ភសម្ភារៈ ថវិកាសម្រាប់ការកសាងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ
ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងសប្បុរសជនគ្រប់លំដាប់ថ្នាក់ ដែលបានឧបត្ថម្ភសម្ភារៈ ថវិកាសម្រាប់ការកសាងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496









No comments:
Post a Comment