ខេត្តកំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោកសំ ចាន់ថន អភិបាលស្រុកកំពង់លែង អមដំណើរដោយលោក លី ឡា នាយនាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង រួមជាមួយនឹងនាយ នាយរងជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលរងស្រុកប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក បានដោះលែងពស់ថ្លាន់ចំនួន៤ក្បាលដែលមានទម្ងន់ ១៥គីឡូក្រាមនៅចំណុចភ្នំនាងកង្រី ស្រុកកំពង់លែង។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ឱ្យដឹងថាៈ សត្វពស់ថ្លាន់ចំនួន ០៤ក្បាលដែលមានទម្ងន់ ១៥ គីឡូក្រាមនេះគឺបានមកពីការចាប់បង្ក្រាបបទល្មើសស្វត្វ ព្រៃធនធានធម្មជាតិពីជនល្មើស ហើយត្រូវបានលោក អុិត សុធា ព្រះរាអាជ្ញាអមតុសាលាដំបូងខេត្តកំពង់ឆ្នាំងប្រគល់ឱ្យក្រុមការងារជំនាញពាក់ពន្ធ រួមនឹង អាជ្ញាធរមូលដ្ឋានយកទៅដោះលែងវិញ ។
ជាមួយគ្នានោះ លោកសំ ចាន់ថន ក្នុងនាមអាជ្ញាធរស្រុក បានមានប្រសាសន៍រំលឹកដល់បងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅជិតតំបន់ភ្នំនាងកង្រីនោះ មេត្តាចូលរួមជួយថែរក្សាការពារសត្វព្រៃធម្មជាតិទាំងអស់គ្នា ព្រោះនៅតំបន់នោះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យជាតំបន់ប្រើប្រាស់ច្រើនយ៉ាងហើយនាពេលខាងមុខ តំបន់នេះនឹងក្លាយជាតំបន់ទេសចរណ៏ដ៏មានសក្តានុពលសម្រាប់យើងទាំងអស់គ្នា ៕
Wednesday, June 24, 2020
Home
ព័ត៌មានជាតិ
លោកសំ ចាន់ថន អភិបាលស្រុកកំពង់លែង រួមជាមួយនឹងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដោះលែងសត្វពស់ថ្លាន់ចំនួន៤ក្បាលទម្ងន់ ១៥គីឡូក្រាម
លោកសំ ចាន់ថន អភិបាលស្រុកកំពង់លែង រួមជាមួយនឹងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដោះលែងសត្វពស់ថ្លាន់ចំនួន៤ក្បាលទម្ងន់ ១៥គីឡូក្រាម
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496




No comments:
Post a Comment