រដ្ឋមន្ត្រីក្រសួងអប់រំ យុទ្ធជន និងកីឡា អញ្ជើញផ្ដល់កុំព្យូទ័រ ដល់សាលាគរុកោសល្យ និងវិក្រិតការខេត្តកណ្តាល និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ - SPN NEWS

ព័ត៌មានថ្មីៗ

Friday, June 12, 2020

រដ្ឋមន្ត្រីក្រសួងអប់រំ យុទ្ធជន និងកីឡា អញ្ជើញផ្ដល់កុំព្យូទ័រ ដល់សាលាគរុកោសល្យ និងវិក្រិតការខេត្តកណ្តាល និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិតសភាចារ្យ   ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយឯកឧត្ដម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល បានចុះពិនិត្យមើលពីរបៀបសិក្សាតាមបែប Online និងប្រគល់កំព្យូរទ័រជូនដល់សាលាគរុកោសល្យ និងវិក្រឹតការខេត្តកណ្ដាល ចំនួន១០គ្រឿង និងមជ្ឍមណ្ឌលករុកោសល្យភូមិភាគខេត្តកណ្ដាល ចំនួន១០គ្រឿង ដើម្បីបង្រៀនដល់សិស្សានុសិស្ស តាមប្រព័ន្ធ Online ។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ   ហង់ជួន ណារ៉ុន កំព្យូទ័រដែលបានប្រគល់ជូននាពេល គឺសម្រាប់បង្រៀនដល់សិស្សានុសិស្ស តាមប្រព័ន្ធ Online និងធើ្វការចងក្រង កម្មវិធីសិក្សារបស់ក្រសួង និងធើ្វការចងក្រងនៃការ សិក្សារបស់សិស្សានុសិស្ស ។

ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបន្តថា នៅពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា និងប្រទេសលើសកលលោក បានជួបប្រទះនឹងជំងឺកូវិដ-១៩ ដែលរាលត្បាត ធើ្វអោយវិស័យនានា មានការលំបាក ក្នុងនោះ វិស័យអប់រំ ក៏មានការលំបាកផងដែរ ដោយសាលាបឋមសិក្សា និងវិទ្យាល័យសិក្សា ទាំងសាលារដ្ឋ និងឯកជន នានា ត្រូវបានផ្អាកការសិក្សា ដូចនេះហើយ ក្រសួងអប់រំ យុវជន និង កីឡា ក៏បានរៀបចំ កម្មវិធីសិក្សាតាមប្រព័ន្ធ Online ដើម្បីអោយសិស្សានុ សិស្ស បានសិក្សានៅតាមផ្ទះរបស់ពួកគេ ដោយបានសិក្សាតាមប្រព័ន្ធOnline ៕







No comments:

Post a Comment

Pages