ការិយាល័​យ​ព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់​ ករណី​លួច - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, June 6, 2020

ការិយាល័​យ​ព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់​ ករណី​លួច

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១២: ៤៥នាទី ការិយាល័​យ​ព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់​ ករណី​ លួចមានស្ថានទម្ងន់​ទោស (កាច់សោរកម៉ូតូ)​ រួមមាន​:

១-ឈ្មោះ សុខ ធារ៉ា ភេទប្រុស  អាយុ៣៩ឆ្នាំ  ជនជាតិខ្មែរ មុខរបរ អ្នករត់កង់បី ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ៤ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
២-ឈ្មោះ ប៉ាត់ ចិន្តា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខ​របរមិនពិត ប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ ។
៣-ឈ្មោះ ជន សម្បត្តិ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។​

វត្ថុតាងដកហូតរួមមាន៖
១-ដែកកាច់​ ចំនួន០១
២-​ម៉ូតូកង់បី(របស់ជនសង្ស័យធ្វេី​សកម្មភាព)​
៣-ម៉ូតូម៉ាកហុងដា​ ស្តបពីពណ៌សផលិតឆ្នាំ២០១៦​ ពាក់ស្លាកលេខ​ តាកែវ​ 1M-9686(របស់ជនរងគ្រោះ)​ ។

បច្ចុប្បន្នម៉ូតូម៉ាកស្កូពី បានប្រគល់អោយជនរងគ្រោះវិញ ដោយឡែកសំណុំរឿង និងជនសង្ស័យទាំង០៣នាក់ ការិយាល័យជំនាញបានក៏សាងសំណុំរឿង បញ្ជូនទៅ អយ្យការ អមសាលាដំបូរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី  ។


No comments:

Post a Comment

Pages