គណៈបញ្ជាការឯកភាពខណ្ឌកំបូល​ ចុះត្រួតពិនិត្យ និងតេស្តទឹកនោមអ្នកបើកបររថយន្តដឹកដី រកឃើញមានសារជាតិញៀន៧នាក់ ក្នុងចំណោម១៦៣នាក់ - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, July 1, 2020

គណៈបញ្ជាការឯកភាពខណ្ឌកំបូល​ ចុះត្រួតពិនិត្យ និងតេស្តទឹកនោមអ្នកបើកបររថយន្តដឹកដី រកឃើញមានសារជាតិញៀន៧នាក់ ក្នុងចំណោម១៦៣នាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល​ ចុះត្រួតពិនិត្យ និងធ្វើតេស្ដទឹកនោមរកសារជាតិញៀនអ្នកបើកបររថយន្តដឹកដី នៅសង្កាត់ឱឡោក សង្កាត់ស្នោរ និងសង្កាត់ភ្លើងឆេះរទេះ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការត្រួត្យពិនិត្យខាងលើ សមត្ថកិច្ចបានធ្វើការហៅអ្នកបើកបររថយន្តដឹកដីសរុប១៦៣នាក់ដើម្បីធ្វើតេស្តរកសារជាតិញៀន ក្នុងនោះ រកឃើញអ្នកផ្ទុកសារជាតិញៀនចំនួន ០៧នាក់។

ក្រោយពីត្រួតពិនិត្យរួច អ្នកដែលគ្មានផ្ទុកសារជាតិញៀន ត្រូវបានឲ្យត្រឡប់ទៅវិញ ចំណែកអ្នកដែលផ្ទុក ត្រូវបានបញ្ចូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីនៃច្បាប់៕



No comments:

Post a Comment

Pages