ចាស់ជរា ជនពិការ និងគ្រួសារមានជីវភាពខ្វះខាតជួបការលំបាក ចំនួន ២៥៣គ្រួសារ ទទួលបានអំណោយពីលោកជំទាវតំណាងរាស្ត្រកំពង់ឆ្នាំង និងក្រុមការងារ - SPN NEWS

ព័ត៌មានថ្មីៗ

Monday, July 13, 2020

ចាស់ជរា ជនពិការ និងគ្រួសារមានជីវភាពខ្វះខាតជួបការលំបាក ចំនួន ២៥៣គ្រួសារ ទទួលបានអំណោយពីលោកជំទាវតំណាងរាស្ត្រកំពង់ឆ្នាំង និងក្រុមការងារ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច  ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលាឃុំពង្រ ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីសំណេះសំណាល និងចែកអំណោយជូនដល់ចាស់ជរា ជនពិការ និងគ្រួសារមានជីវភាពខ្វះខាតជួបការលំបាក  ចំនួន ២៥៣គ្រួសារ ក្រោមអធិបតីភាពលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកជំទាវ គ្រី សារ៉ន ប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព លោកជំទាវ​ ប៊ន សុភី អភិបាលរងខេត្ត។

ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះគ្រូសរណវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តគីរីធម្មរាជ(ហៅវត្តភ្នំតារូងតារាជ) លោក យង់ សៅវុឌ្ឍី អភិបាលស្រុក លោក គង់ រិទ្ធា ប្រធាន​ចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត រួមជាមួយក្រុមការងារ និងស.ស.យ.ក​.ស្រុក អាជ្ញាធរឃុំ ភូមិ គណៈកម្មការវត្ត ប្រជាពលរដ្ឋ​។

អំណោយដែលបានចែកជូនក្នុងឱកាសនោះ ក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ ១៥គីឡូក្រាម អំបិល១គីឡូ ស្ករស ០,៥០ គីឡូ ប៊ីចេង១គីឡូ ទឹកត្រី ២ដប ទឹកស៊ីអ៉ីវ ២ដប ត្រីខ ៥កំប៉ុង មី ១៥កញ្ចប់ ទឹកផ្លែឈើ ៣កំប៉ុង សៀង ១ដប ទឹកដោះគោ ១កំប៉ុង ឆៃប៉ូវ ០,៥០គីឡូ និងថវិកា ១០,០០០រៀល។

សូមជម្រាបជូនផងដែរថាពិធីនេះក្រោមការរៀបចំរបស់ព្រះគ្រូសរណវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តគីរីធម្មរាជ(ហៅវត្តភ្នំតារូងតារាជ) ដោយមានការចូលរួមសហការពីក្រុមការងារសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ រួមនឹងគណៈកម្មការវត្តគីរីធម្មរាជ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុនី បានបញ្ជាក់ពីតម្លៃនៃសន្តិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ និងពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ក្នុងនោះលោកជំទាវបានថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានដែលរាយការណ៍អំពីសុខទុក្ខ ការខ្វះខាតរបស់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការគណបក្សនយោបាយឡើយ។​

លោកជំទាវ​ ប៊ន សុភី អភិបាលរងខេត្ត បានធ្វើផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ពីវិធានការការពារខ្លួនពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា និងតាមគោលកាណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ដើម្បីចូលរួមទាំងអស់គ្នាកុំឱ្យកើតមានជំងឺកូវីដ១៩ នៅក្នុងដំណាក់កាលដែលមានរលកទី២នេះ នៅក្នុងគ្រួសារ និងសហគមន៍យើង ៕








No comments:

Post a Comment

Pages