លោក ហេង ប្រាណ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកែប - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, July 16, 2020

លោក ហេង ប្រាណ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកែប

នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកែប នៅសាលាខេត្តកែប។ 

ពីធីប្រកាសតែងតាំង និងចូលកាន់តំណែងនេះ បានធ្វើឡើងនៅសាលាខេត្តកែប ដែលមានការអញ្ជេីញចូលរួម​ ដោយ​ ឯកឧត្តម​ សំ​ សារីន​ ប្រធានក្រុមប្រឹក្សាខេត្តកែប​ និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល​នៃគណអភិបាលខេត្ត​ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងក្រុមយុវជនសរុបប្រមាណ២០០នាក់  ។

ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា​ លោក​ សាម​ ណូក​ បានដល់អាយុ​ ត្រូវដាក់អោយចូលនិវត្តន៍ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល​ និងត្រូវតែងតាំង​ លោក​ ហេង​ ប្រាណ​ ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តជំនួសវិញ​ ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប​ បាន​ថ្លែងថា​ការប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរនាពេលនេះ​គឺជា​ការប្រគល់​ភារកិច្ច​និង​ជាការ​ផ្តល់នូវ​ការទទួលខុសត្រូវ​មួយ​ថែមទៀត​ដែល​តម្រូវឱ្យ​សាមីខ្លួន​ ​ត្រូវតែ​បញ្ចេញ​ឱ្យអស់​សមត្ថភាព​លទ្ធភាព​និង​ទេពកោសល្យ​ ដើម្បី​ជំនះបាន​រាល់​ការលំបាក​នានា​ដែល​កើតមានឡើង​កន្លងមក​ហើយ​ចាំបាច់​ត្រូវ​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រីក្រោមឱវាទ​ដើម្បី​ធ្វើឱ្យ​អង្គភាព​មានការ​ប្រែប្រួល​មុខមាត់​ថ្មី​សំដៅ​ធានា​ឱ្យបាន​នូវ​ភារកិច្ច​ស្នូល​ទាំងឡាយ​។​ដែល​អង្គភាព​ត្រូវបំពេញ និង​ទទួលខុស ត្រូវ​ចំពោះមុខ​ក្រសួង​ប្រៃសណីយ៍​ និងទូរគមនាគមន៍​ព្រមទាំង​ភារកិច្ច​ទាំងឡាយ​ផ្សេងៗ​ទៀត​ទៅតាម​ការចាំបាច់​ដែល​រដ្ឋបាលខេត្ត​ប្រគល់ជូន​។

ឯកឧត្តម​ ក៏បាន​បន្ថែមថាខេត្តកែប​ ​ជា​ប៉ូល​ទេសចរណ៍​មួយ​ដ៏​សំខាន់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែលមានឆ្នេរសមុទ្រល្អស្រស់​ ​និង​តំបន់​ទេសភាព​ធម្មជាតិ​អេកូ​-​ទេសចរណ៍​ច្រើន​ទៀត​សម្រាប់​ភ្ញៀវទេសចរ មក​ទស្សនា​កម្សាន្ត​។​​

ឯកឧត្តម​ បាន​បន្តថា ទោះ​ស្ថិតក្នុង​ដំណាក់កាល​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​ក៏​រដ្ឋបាលខេត្តកែប​ បាននិងកំពុង​ជម្រុញ​និង​យកចិត្តទុកដាក់​លើ​ការកែលំអ​សោ​ភណ្ឌ​ភាព​ក្រុង​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ថែមទៀត​​ ក្នុងនោះរួមមានផ្លូវ​ថ្នល់​ ពង្រីកឆ្នេរ​ និងកិច្ចការការពារអនាម័យបរិស្ថានជាដេីម​ ។






No comments:

Post a Comment

Pages