ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញក្រសួង និងមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ ចុះពិនិត្យទំនប់អាងទឹកតំបន់ដែលទើបនឹងជួសជុលរួច និងមានទីតាំងនៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ និងឃុំសំរោង ស្រុកព្រៃឈរ។
ទាំងបងប្អូនប្រជាពលរដ្ឋអាស្រ័យផលពីអាងទឹកតំបន់ និងប្រជាពលរដ្ឋនៅក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ បានសាទរចំពោះសមិទ្ធិផលនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជារដ្ឋាភិបាល និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែល បានជួយជុលទំនប់អាងទឹកតំបន់នេះ។
ក្នុងឱកាសនៃការចុះពិនិត្យទំនប់អាងទឹកតំបន់ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត អាជ្ញាធរស្រុកព្រៃឈរ និងជើងព្រៃ ដាំដើមស្តៅតាមបណ្តោយទំនប់ ដើម្បីការពារការហូរច្រោះជើងទំនប់ ម្យ៉ាងដើម្បីបង្កើនសោភណ្ឌភាពទំនប់។
គួរបញ្ចាក់ថា៖ ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមការដ្ឋានជួសជុលកាលពីចុងខែមីនា ឆ្នាំ២០២០ តាមសំណើររបស់រដ្ឋបាលខេត្តកំពង់ចាម ដោយធ្វើការជួសជុលទំនប់អាងទឹកតំបន់ និងជួសជុលសំណង់សិល្បការរួមមានជួសជុលទំនប់អាងទឹកប្រវែង ៣.៩០០ម៉ែត្រ និងទ្វារទឹកចំនួន ០៣កន្លែង។ ទំនប់អាងទឹកតំបន់ អាចរក្សាទឹកទុកបានចំនួន១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៤៥២ហិចតា ស្រូវប្រាំង១.២៥០ហិចតា និងដំណាំរួមផ្សំ ៤០ហិចតា របស់ប្រជាពលរដ្ឋ ចំនួន១០ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ ចំនួន៣.២១៣គ្រួសារដែលបានពឹងអាស្រ័យលើអាងតំបន់នេះ៕
Monday, July 20, 2020
Home
ព័ត៌មានជាតិ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញក្រសួង និងមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ ចុះពិនិត្យទំនប់អាងទឹកតំបន់ដែលទើបនឹងជួសជុលរួច និងមានទីតាំងនៅក្នុងឃុំព្រៃចារ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញក្រសួង និងមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ ចុះពិនិត្យទំនប់អាងទឹកតំបន់ដែលទើបនឹងជួសជុលរួច និងមានទីតាំងនៅក្នុងឃុំព្រៃចារ
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496







No comments:
Post a Comment