លោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា និង លោកជំទាវតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានកោតសរសើរដល់ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារគណៈកម្មាការខេត្តប្រយុទ្ធជំងឺកូវីត ១៩ទាំងអស់ ទាំងនៅច្រកព្រំដែន ដែលបាន រៀបចំឲ្យមានយន្តការការងារទទួលខុសត្រូវ ត្រួតពិនិត្យច្បាស់លាស់ ចំពោះប្រជាពលរដ្ឋក្នុងខេត្ត និងប្រជាពលរដ្ឋទូទៅត្រឡប់មកពីប្រទេសថៃ តាមច្រកអូរបីជាន់ ដែលជាច្រកតែមួយគត់ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលមក ដើម្បីត្រួតពិនិត្យសុខភាពច្បាស់លាស់ មុននឹងអនុញ្ញាឲ្យបន្តត្រឡប់ទៅដល់ភូមិឋាន ។
ថ្លែងក្នុងទៅកាន់អ្នកសារព័ត៌មានជាតិ អន្តរជាតិ ក្នុងដំណើរធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីវិធានការអនុវត្តនានារបស់ គណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីត១៩ នៅមណ្ឌលចត្តាឡីស័កច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ។
លោកជំទាវបន្តថា ការខិតខំប្រឹងប្រែងសព្វបែបយ៉ាងរបស់អាជ្ញាធរដែនដីគ្រប់ថ្នាក់ជាចំណែកចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ បង្ការ និងប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីត១៩ នៅកម្ពុជាប្រកបដោយជោគជ័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃគ្រប់ជ្រុងជ្រោយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាយើង ។
Tuesday, July 7, 2020
Home
ព័ត៌មានជាតិ
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និង រដ្ឋលេខាធិការក្រសួងសុខាភិបាល វាយតម្លៃខ្ពស់ ចំពោះការខិតរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ លើវិធានការនានាប្រយុទ្ធនឹងជំងឺកូវីត១៩
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និង រដ្ឋលេខាធិការក្រសួងសុខាភិបាល វាយតម្លៃខ្ពស់ ចំពោះការខិតរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ លើវិធានការនានាប្រយុទ្ធនឹងជំងឺកូវីត១៩
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496







No comments:
Post a Comment