ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាន នគរបាលស្រុកកំពង់ស្វាយ - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, July 28, 2020

ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាន នគរបាលស្រុកកំពង់ស្វាយ

ព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ  និងលោក ឡាង សារូ អភិបាលរងស្រុក កំពង់ស្វាយ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ។

លោកវរសេនីយ៍ទោ កែ កញ្ចនា បានអានរបាយការណ៍ ស្វាគមន៍ និងរាយការណ៍ អំពី លទ្ធផល
នៃកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ។

លោកវរសេនីយ៍ឯក ទាន ប៉េងស៊ន នាយការិយាល័យបុគ្គលិក បានអានសេចក្តីសម្រេច របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្ទេរភារកិច្ច តែងតាំងមុខតំណែងចំនួន ០១ នាក់ ស្រី
និងតម្លើងឋានន្តរសក្តិចំនួន ១៦ នាក់ ថ្នាក់អនុសេនីយ៍ឯកចំនួន ០២ នាក់.ថ្នាក់អនុសេនីយ៍ទោ
ចំនួន ០៩ នាក់.ថ្នាក់អនុសេនីយ៍ត្រីចំនួន ០៣ នាក់.ថ្នាក់ព្រិន្ទបាលចំនួនឯក ០២ នាក់ ។

លោក ឡាង សារូ អភិបាលរងស្រុកកំពង់ស្វាយ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកង
កម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងចូលរួមអនុវត្ត តួនាទី ភារកិច្ច របស់កងកម្លាំង
ដើម្បីថែរក្សាបាន សន្តិសុខ សណ្ដាប់ធ្នាប់សារណ: និងសុវត្ថិភាពសង្គម ជូនប្រទេសជាតិ ប្រកប
ដោយភាពសុខក្សេមក្សាន្ត ក្រោមកិច្ចសហការរវាងកម្លាំង និងអាជ្ញាធរ ដែលពាក់ព័ន្ធ រហូតទទួល
បានលទ្ធផលល្អប្រសើរ ជាបន្តបន្ទាប់ នាពេលកន្លងមកនេះ ។ ហើយលោក បានស្នើដល់បងប្អូនកងកម្លាំង ត្រូវបង្កើនប្រសិទ្ធិការងារការផ្តល់សេវាសាធារណ: ដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព ដោះស្រាយសំណូមពរនានារបស់ប្រជាជន ដោយមានប្រសិទ្ធភាពខ្ពស់ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានពាំនាំប្រសាសន៍
ផ្តាំផ្ញើសួរសុខទុក្ខ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម
សុខ លូ  អភិបាលខេត្តកំពង់ធំ ដែលថ្នាក់ដឹកនាំចង់ដឹង អំពី សុខទុក្ខ សុខុមាលភាព របស់បងប្អូនកងកម្លាំង តាមបណ្តាមូលដ្ឋានឃុំ-សង្កាត់ ដែលជាការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ ។
ហើយលោក ស្នងការ បានឯកភាពទាំងស្រុង ចំពោះការលើកឡើង របស់លោកអភិបាលរងស្រុក
និងអបអសាទរ ចំពោះមន្ត្រីនគរបាលជាតិ ដែលទើបតម្លើងតួនាទី បំពាក់ឋានន្តរសក្តិថ្មី នាឱកាសនេះ ។ ហើយលោកស្នងការ បានសង្ឃឹមថាបងប្អូន ដែលពុំទាន់បានតម្លើងតួនាទី បំពាក់ឋានន្តរសក្តិថ្មី សូមបងប្អូន ខិតខំប្រឹងប្រែង ចំពោះការចូលរួមអនុវត្ត តួនាទី ភារកិច្ច បេសកកម្ម របស់អង្គភាព ឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីទទួលបាន ការតម្លើង តួនាទី ឋានន្តរស័ក្តិ នាពេលឆាប់ៗនេះ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានថ្លែងពង្រឹងវិន័យ របស់កង
កម្លាំងនគរបាលជាតិ តាមរយៈកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យ
កងកម្លាំងដើម្បី ត្រៀមខ្លួនរួចជាស្រេច រង់ចាំអនុវត្តគោលការណ៍បទបញ្ជា របស់ថ្នាក់ដឹកនាំ បាន
ទាន់ពេលវេលា ចំពោះកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព
សង្គម ។ ហើយថ្លែងជំរុញបន្ថែម អំពីរបៀបរបប ការងារជំនាញ ដើម្បីបង្កើនសមត្ថភាព សម្រាប់
បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ មិនឲ្យកើតមានឡើងតាមមូលដ្ឋាន ថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ល្អ ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ "ភូមិ-ឃុំ"មាន
សុវត្ថិភាព ។

លោក ស្នងការ បានថ្លែងផ្តាំផ្ញើ ដល់បងប្អូនកងកម្លាំងទាំងអស់ ត្រូវថែទាំសុខភាព ឲ្យបានល្អប្រពៃ ជាប្រចាំថ្ងៃ ដើម្បីជៀស ផុតពីជម្ងឺកាចសាហាវ ជាពិសេសចូលរួម បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង
 នៃការរីករាលដាលជំងឺ COVID-19 ដោយអនុវត្តតាមសេចក្តី ណែនាំរបស់ក្រសួងសុខាភិបាល ៕










No comments:

Post a Comment

Pages