ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ដោយមានការរួមដំណើរពីឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន ៣៤គ្រួសារ (មានមុខសញ្ញា ជនពិការ១៨គ្រួសារ និវត្តជន ៥គ្រួសារ ជនបាត់បង់សមត្ថភាពការងារ ២គ្រួសារ គ្រួសារពលី០២គ្រួសារ និងគ្រួសារមរណៈ០៧គ្រួសារ) ដែលស្ម័គ្រចិត្តទៅរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិសំបូរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
Wednesday, July 8, 2020
Home
ព័ត៌មានខ្លីៗ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន៣៤គ្រួសារ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន៣៤គ្រួសារ
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496





No comments:
Post a Comment