គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្នុង​ខេត្ត​ព្រះសីហនុ​ - SPN NEWS

ព័ត៌មានថ្មីៗ

Monday, August 31, 2020

គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្នុង​ខេត្ត​ព្រះសីហនុ​

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃច័ន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី៣) ដឹកនាំដោយ​ ឯកឧត្តម​បណ្ឌិត​ ម៉ុង​ ឬទ្ធី​ សមាជិក​ព្រឹទ្ធសភា​ បានជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បីឈ្វែងយល់ និងសម្រង់ព័ត៌មានដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ក្នុងគោលបំណងយល់ច្បាស់ និងស៉ីជម្រៅអំពីការអនុវតគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈ និងលទ្ធផលនៃការអភិវឌ្ឍឃុំ សង្កាត់ ស្រុក ក្នុងខេត្ត និងបច្ចុប្បន្នភាព ។ ការងារនិងលទ្ធផលតាមវិស័យពាក់ព័ន្ធនឹងសមត្ថកិច្ចគណ:កម្មការ ។ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការពង្រឹងវិស័យនីតិរដ្ឋនៅកម្ពុជា ។ឈ្វេងយល់ពីប្រតិបត្តិការវិស័យឯកជន និងបញ្ហាប្រឈម ។ ឈ្វេងយល់អំពីការគ្រប់គ្រងនិងចលនាសហ គមន៍កសិកម្ម ។ 

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការស្វាគមន៍គណ:ប្រតិភូព្រឹទ្ធសភាដោយគូសបញ្ជាក់ថា តាមគោលនយោបាយ ខេត្តព្រះ សីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង  និងជាតារារះនាទិសនារតី ផ្អែកលើសក្តានុពលធម្មជាតិ ខេត្តមានឆ្នេរសរស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរ ផ្តើមចេញពីសក្តានុពលខេត្តមានផ្លូវជាតិលេខ៤ តភ្ជាប់ទៅរាជធានីភ្នំពេញ ទទួលបានប្រជាប្រិយជាបន្ត បន្ទាប់ ជំរុញដំណើរការកសាងនិងអភិវឌ្ឍសង្គមជាតិ ។ ខេត្តមានកំពង់ផែទឹកជ្រៅ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន ស្រូបយកទំនិញនាំចេញ-នាំចូលក្នុងប្រទេស ៧០ភាគរយ ។យើងកំពុងដំណើការកសាងកំពង់ផែដំណាក់កាលទី១ និងទី២ ចាប់ពីឆ្នាំ២០២០ ដល់ ២០២៥ មានជម្រៅទឹក១៣ ម៉ែត្រ។ ការជម្រុញរបស់រាជ រដ្ឋាភិបាលកម្ពុជា កសាងកំពង់ផែជំហានទី៣ និងទី៤បន្តទៀត ២០២៦ ដល់២០២៨ មានលទ្ធភាពឲ្យនាវាជម្រៅទឹក ១៥ម៉ែត្រចូលចតបាន ធ្វើឲ្យតម្លៃដឹកជញ្ជូនមានការធ្លាក់ចុះ។ខេត្តមានព្រលានយន្តហោះអន្តរជាតិដែលមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបារាំងពង្រីកផ្លូវហោះហើរ ហើយនៅឆ្នាំ២០២១ និង២០២២ អាចឲ្យយន្តហោះដែលមានកៅអី ៣ជួរ ចុះចតបាន និងមានផ្លូវរត់រហូតដល់ ៣,២០០ម៉ែត្រ  ។

ឯកឧត្តម គួច ចំរើន បានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រមើលគិត និងដាក់ចេញនូវគោលនយោបាយ២ ទី១ "ស្លឹកត្នោត ខ្ចប់ស្ករត្នោត" ដោយប្រគល់ភារកិច្ចជូនឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាអ្នកដឹកនាំកសាងផ្លូវ៣៤ខ្សែ មានប្រវែង ៨២,៥៧៤ម៉ែត្រ និងស្ពានថ្មីចំនួន៥ រង្វង់មូល០៣ ក្នុងក្រុងព្រះសីហនុ កំពុងកសាងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធលូ និងរៀបចំខឿន ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងការដាំដើមឈើ ភ្លើងបំភ្លឺផ្លូវ ដាក់កាំម៉ារ៉ាសុវត្ថិភាព អ៊ុតបេទីម និងគំនូសចរាចរណ៍ ។ បច្ចុប្បន្នខេត្តកំពុងកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ សម្រេចបាន ២០ភាគរយ និងជម្រុញឲ្យហើយនៅចុងឆ្នាំ២០២០ខាងមុខដើម្បីកាត់បន្ថយទឹកកខ្វក់ហូរចូលសមុទ្រ ។ ទន្ទឹមនោះផងដែរ គណៈកម្មការឆ្នេររៀបចំសាងសង់បង្គន់អនាម័យនៅតាមតំបន់ឆ្នេរចំនួន ១៥ ទៅ ១៦កន្លែង មានឆ្នេរប្រវែង ១៥គីឡូម៉ែត្រ ចាប់ពីឆ្នេរជ័យជំនះរហូតដល់ឆ្នេរជំទាវម៉ៅ ដើម្បីបំរើឲ្យភ្ញៀវទេសចរ ។ ទី២ សម្តេចតេជោ បានបញ្ចេញកញ្ចប់ថវិការសន្សំរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លា ប្រគល់ជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អនុវត្តគម្រោងស្ថាបនាផ្លូវចំនួន១១ខ្សែ សម្រេចបានប្រមាណ១០ភាគរយ និងការស្តារអូរប្រឡាយធម្មជាតិមានប្រវែងសរុប១១.០៨៧ម៉ែត្រសម្រេចបានជាង៧០ភាគរយ។
 
ឯកឧត្តមក៍បានជំរាបជូន គណៈកម្មការទី៣ នៃព្រឹទ្ធសភាគម្រោងដាំដើមឈើ ៨ប្រភេទ នៅលើដងផ្លូវទាំង ៣៤ខ្សែមានចំនួន ១៥.៦៥០ ដើមនៅអមសងខាងផ្លូវ មានដូចជា ដើមរាជព្រឹក្ស ដើមផ្កាចា ដើមនាងនួន ដើមធ្នង់ ដើមឥន្ទនេល ដើមក្ងោក ដើមបូរព្រឹក្ស និងដើមរំដួល ដោយបែងចែកតាមដងផ្លូវនីមួយៗ ដោយឡែកតាមដងផ្លូវតំបន់ឆ្នេរ នឹងធ្វើការដាំដើមឈើចម្រុះទាំង ៨ប្រភេទ និងដាំផ្កាក្រដាសតាមសួនច្បារនៅតាមដងផ្លូវ ។ ម្យ៉ាងទៀតការអនុវត្តគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការនៅមូលដ្ឋានដោយប្រើប្រាស់កញ្ចប់ថវិកាឃុំ សង្កាត់ កសាងផ្លូវបេតុង ព្រោះវាអាចប្រើប្រាស់បានយូរ ធានាបានគុណភាព ។

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា ក៍ដូចជាគណ: ប្រតិភូបានស្តាប់របាយការណ៍របស់មន្ទីរជំនាញរួចមក ក៍បានធ្វើការវាយតម្លៃ អំពីសមិទ្ធផលដែលខេត្តសម្រេចបាន និងមើលឃើញពីការអភិវឌ្ឍរីក ចម្រើនយ៉ាងឆាប់រហ័ស។ក្នុងនោះឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា ក៏បានជីកស្រះជាង១០០នៅតំបន់អភិវឌ្ឍក្នុងទឹកដីខេត្តព្រះសីហនុដើម្បីអោយប្រជាពលរដ្ឋប្រើប្រាស់ក៏ប៉ុន្តែកុំធ្វើនេសាទខុសច្បាប់ ដូចជាឆក់ត្រី។កសាងផ្លូវលំជនបទ១៦០០គីឡូម៉ែត្រព្រមទាំងស្នើដល់គណ:អភិបាលខេត្តបញ្ជូលផ្លូវមេមួយចំនួនជាផ្លូវខេត្ត។ខេត្តព្រះសីហនុមានការផលិតពូជជ្រូកនាំទៅបណ្តាខេត្តផ្សេងទៀតដែលពីមុនខេតកតព្រះសីហនុត្រូវធ្វើការនាំជ្រូកចូលមកផ្គត់ផ្គង់ទីផ្សារតែពេលបច្ចុប្បន្នខេត្តព្រះសីហនុនាំជ្រូកចេញទៅកាន់រាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួន។ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុខ្ញុំមានជំនឿថាខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើននិងរួមគ្នាដោះស្រាយបញ្ហាប្រឈមបន្តទៀត៕









No comments:

Post a Comment

Pages