ខេត្តកោះកុង៖ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃស្នងការដ្ឋាននគបាលជាតិ ក្នុងពិធីបំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។
លោកជំទាវ សូមថ្លែងអំណរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ ដែលបានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងនាពេលនេះ។
នេះគឺជាការខិតខំបំពេញភារកិច្ច របស់មន្ត្រីនគរបាល ប្រកបដោយក្រមសីលធម៌ ស្របតាមតួនាទី និងភារកិច្ច ក្នុងការពារសណ្តាប់ធ្នាប់សាធារណៈ ការទប់ស្កាត់បទល្មើសនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ នៅជាមួយប្រជាពលរដ្ឋ បម្រើផលប្រយោជន៍សង្គម។
ការបំពាក់ឋានន្តរសក្តិ គឺជាការលើកទឹកចិត្តយ៉ាងធំ ដល់កម្លាំងរបស់យើងកាន់តែមានទឹកចិត្ត ក្នុងការបំពេញការងារស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តនានា ជាធរមាន ក្នុងន័យចូលរួមអភិវឌ្ឍន៍ខេត្តឱ្យកាន់តែមានការរីកចម្រើនបន្តទៀតឥតឈប់ឈរ៕
Friday, August 28, 2020
Home
ព័ត៌មានជាតិ
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងក្នុងពិធីបំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងក្នុងពិធីបំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496
No comments:
Post a Comment