រដ្ឋបាលខេត្តខេត្តកោះកុង រៀបចំសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តរបបគោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ ខេត្តកោះកុង - SPN NEWS

ព័ត៌មានថ្មីៗ

Friday, August 14, 2020

រដ្ឋបាលខេត្តខេត្តកោះកុង រៀបចំសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តរបបគោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ ខេត្តកោះកុង

 ខេត្តកោះកុង៖ ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តរបបគោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ ខេត្តកោះកុង។

លោកអភិបាលរង សូមថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះដោយផ្តោតលើការលើកកម្ពស់់ជីវភាពរស់នៅរបស់ជនមានពិការភាព និងលើកកម្ពស់កំណើនការងារ និងអាជីពសម្រាប់ជនមានពិការភាព ក្រោមការទទួលខុសត្រូវរបស់រដ្ឋបាលខេត្ត ដ៏ដូចជាជំរុញឱ្យជនមានពិការភាពបានចូលធ្វើការក្នុងវិស័យស្ថាប័នរដ្ឋ ក៏ដូចជាវិស័យឯកជន ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន....។ល។

មួយវិញទៀតអស់លោក លោកស្រីអាចយកចំណេះដឹងនេះទៅអនុវត្តនៅក្នុងអង្គភាព និងមូលដ្ឋាន ជាពិសេសគោលនយោបាយ ចំពោះជនពិការក្រីក្រ នៅតាមសហគមន៍តែម្តង។ ខ្ញុំសង្ឃឹមថា របបគោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ ពិតជាបានផ្សព្វផ្សាយបន្តដល់អ្នកដែលមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងអនុវត្ត ព្រមទាំងអ្នកទទួលផលទាំងអស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕





No comments:

Post a Comment

Pages