អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋចំនួន១៦គ្រួសារ ស្ថិតនៅឃុំសំរោង ស្រុកអូរជ្រៅ ដែលរង គ្រោះដោយខ្យល់កន្រ្តាក់ - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, September 1, 2020

អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋចំនួន១៦គ្រួសារ ស្ថិតនៅឃុំសំរោង ស្រុកអូរជ្រៅ ដែលរង គ្រោះដោយខ្យល់កន្រ្តាក់

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារបាននាំយកអំណោយចុះទៅចែកដោយផ្ទាល់ដៃជូនដល់ប្រជាពលរដ្ឋរងគ្រោះក្នុងភូមិទាំង២នេះ កាលពីរសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម, ត្រីខ១យួរ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៣ដប, ប្រេងឆា១លីត្រ, ភួយ ១, មុង១, មី១កេស, សារុង១, ក្រមា១ និងថវិកា ៥ម៉ឺនរៀល។

នៅក្នុងពិធីចែកអំណោយនោះដែរឯកឧត្តម អ៊ុំ រាត្រី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរ យកចិត្តទុកដាក់ពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋជាខ្លាំង ដោយមិនដែលទុកឱ្យបងប្អូនណាម្នាក់រងការលំបាកដោយអត់ ឃ្លាននោះឡើយ។

សម្ដេចតែងតែចាត់ឱ្យក្រុមការងារចុះជួយដល់បងប្អូនប្រជាពលរដ្ឋ ដល់ មូលដ្ឋានផ្ទាល់ ដើម្បីដោះស្រាយរាល់ការលំបាក ដែលបងប្អូនកំពុងជួបប្រទះឱ្យបានទាន់ ពេលវេលា។
ឯកឧត្តមបានបញ្ជាក់ទៀតថា ការចុះជួយដោះស្រាយទុក្ខលំបាក ជូនបងប្អូនមិនមាន ការប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ឬពូជសាសន៍ឡើយ ពោលគឺ កាកបាទក្រហម កម្ពុជាតែងតែចុះជួយនៅពេលបងប្អូនជួបការលំបាក ដោយមិនឱ្យបងប្អូនណាម្នាក់ស្លាប់ ដោយអត់អាហារបរិភោគនោះទេ។

ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី ក៏បានបន្តក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ដែលមិនទាន់មានការធូរ ស្បើយនៅឡើយទេ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវរក្សាអនាម័យឱ្យបានខ្ពស់អនុវត្តន៍តាម ការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវលាងសម្អាតដៃ ឱ្យបានជាប់ជាប្រចាំជាមួយ សាប៊ូ អាល់កុល ឬជែល ពេលចេញទៅក្រៅត្រូវពាក់ម៉ាស ត្រូវរក្សាគម្លាតបុគ្គល។

ទន្ទឹមនោះ ដែរឯកឧត្តមបានណែនាំប្រជាពលរដ្ឋទាំងអស់ គប្បីត្រូវបង្កើនការលើកកម្ពស់ស្មារតីប្រុងប្រ យ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិនៅពេលដែលមានភ្លៀង ខ្យល់កន្ត្រាក់ ផ្គររន្ទះ ត្រូវរកទីកន្លែង ដែលមានសុវត្ថិភាពដើម្បីការពារដល់អាយុជីវិត។
ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញលើកទឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវងាកមកដាំ ដុះបន្លែបង្កា ឬចិញ្ចឹមសត្វជាដើមឱ្យបានច្រើន ដើម្បីទ្រង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរថែម ទៀត៕





No comments:

Post a Comment

Pages