នារីម្នាក់មិនដឹងមានវិបត្តិអ្វីមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ បន្សល់ទុកផ្កា១បាច់និងស្បែកជើង១គូ - SPN NEWS

ព័ត៌មានថ្មីៗ

Friday, September 11, 2020

នារីម្នាក់មិនដឹងមានវិបត្តិអ្វីមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ បន្សល់ទុកផ្កា១បាច់និងស្បែកជើង១គូ

ភ្នំពេញ៖ នារីស្រស់សោភាម្នាក់មិនដឹងមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ ដោយបន្សល់ទុកត្រឹមតែផ្កា១បាច់ និងស្បែកជើង១គូ ជាការចងចាំដល់គ្រួសារតែប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើងនាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញនារីរូបស្រស់សោភាម្នាក់នេះ ចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្ការួមទាំងស្ពាយកាបូប និង ពាក់អាវខោប៊យពីក្រៅផង ហើយរថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង បន្ទាប់មកនារីរូបស្រស់សោភាក៏បានដោះស្បែកជើង និងផ្ដាមួយបាច់ដាក់ជាប់ស្បែកជើង ហើយបានលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង ភ្លាមៗនោះអ្នកឃើញហេតុការណ៍ក៏បានទៅរាយការណ៍ដល់សមត្ថកិច្ចដើម្បីជួយជនរងគ្រោះតែអកុសលនារីរងគ្រោះត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចរងចាំក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីកំណត់អត្តសញ្ញាណរបស់នារីរងគ្រោះខាងលើ៕


No comments:

Post a Comment

Pages