ថ្ងៃសុក្រ ៩ ទី១១ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពីធីសម្ភោធឱ្យដំណើការ សាលាអប់រំកុមារឆ្នើមកម្ពុជា សាខាខេត្តកោះកុង។ ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត សូមចូលរួមអបអរ ដែលមានវត្តមាន ហើយសាលាអប់រំកុមារឆ្នើមកម្ពុជា បានបើកសាខានៅក្នុងខេត្តកោះកុងនាពេលនេះ ជាឱកាសល្អសម្រាប់សិស្សានុសិស្ស ក្នុងខេត្តកោះកុង ដែលត្រូវការសិក្សារៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹងថ្មី បែបទំនើប ជាការបង្កើតដោយខ្មែរ ធ្វើដោយខ្មែរ គ្រប់គ្រងដោយខ្មែរ គុណភាពលំដាប់អន្តរជាតិ។ ជាមួយគ្នានេះដែរ លោកជំទាវមានក្តីសង្ឃឹមយ៉ាងមុតមាំថា សាលានឹងអនុវត្តតាមគោលការណ៍ណែនាំនានា របស់មន្ទីរអប់រំ យុវជន និងកីឡាយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
Saturday, September 12, 2020
Home
ព័ត៌មានជាតិ
លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតីសម្ភោធឱ្យដំណើការ សាលាអប់រំកុមារឆ្នើមកម្ពុជា សាខាខេត្តកោះកុង
លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតីសម្ភោធឱ្យដំណើការ សាលាអប់រំកុមារឆ្នើមកម្ពុជា សាខាខេត្តកោះកុង
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496
No comments:
Post a Comment