មិនដឹងមូលហេតុអ្វី! រោងចក្រផលិតស្បែកជើង ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, September 26, 2020

មិនដឹងមូលហេតុអ្វី! រោងចក្រផលិតស្បែកជើង ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ៖ រោងចក្រផលិតស្បែកជើងមួយឈ្មោះវ៉ុលស្កូ អ៊ិនធើណាស្យូណាល មិនដឹងមូលហេតុអ្វី ស្រាប់តែមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។


ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា រោងចក្រផលិតស្បែកជើងវ៉ុលស្កូ អ៊ិនធើណាស្យូណាល នេះ មានកម្មករធ្វើការតែពេលថ្ងៃទេ ហើយមុនពេលកើតហេតុ ស្រាប់តែឮសំឡេងផ្ទុះពីក្នុងរោងចក្រ។ មួយសន្ទុះក្រោយមក ក៏មានផ្សែងហុយខ្មួលខ្មាញ់ចេញពីក្នុងរោងចក្រ និងមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ។ ពេលនោះ ប្រជាពលរដ្ឋក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយធ្វើអន្តរាគមន៍ភ្លាមៗ ដោយមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចុះមកជួយបាញ់ទឹកពន្លត់យ៉ាងសស្រោកសស្រាំ។ តែរហូតដល់ម៉ោងជាង៤ជិតភ្លឺទៅហើយ ក៏មិនទាន់រលត់ទៅវិញអស់ទាំងស្រុងដែរ។


ទោះជាយ៉ាងណាមកដល់ពេលនេះសមត្ថកិច្ចជំនាញនៅមិនទាន់បញ្ជាក់ ពីមូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះនៅឡើយទេ ចំពោះករណីអគ្គីភ័យនេះគឺមិនមានអ្នករងរបួសទេ។







 

No comments:

Post a Comment

Pages