កំពង់ឆ្នាំង:ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្លង់សាងសង់សួនច្បារ និងរូបសំណាក នៅទីតាំងចំនួន៣ តាមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្ដម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព តំណាងក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៥ ទីប្រឹក្សាបច្ចេកទេសគម្រោង និងអាជ្ញាធរពាក់ព័ន្ធ។
សួនច្បារ និងរូបសំណាកទាំង៣ទីតាំង ដែលគ្រោងសាងសង់ រួមមាន:
-ទីតាំងទី១ ក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ត្រង់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សាង់សង់សួនច្បារ និងរូបសំណាងព្រះគោព្រះកែវ
-ទីតាំងទី២ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ត្រង់ចំណុចផ្លូវបំបែកវៀងក្រុងកំពង់ឆ្នាំង សាង់សង់សួនច្បារ និងរូបសំណាកឆ្នាំង
-ទីតាំងទី៣ ក្នុងភូមិខ្វិល ឃុំពង្រ ស្រុករលាប្អៀរ ត្រង់ចំណុចចុងផ្លូវវៀងក្រុងកំពង់ឆ្នាំង សាងសង់សួនច្បារ និងរូបនារីស្មូនឆ្នាំង៕
Thursday, September 10, 2020
Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្លង់សាងសង់សួនច្បារ និងរូបសំណាក នៅទីតាំងចំនួន៣ តាមផ្លូវជាតិលេខ៥
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្លង់សាងសង់សួនច្បារ និងរូបសំណាក នៅទីតាំងចំនួន៣ តាមផ្លូវជាតិលេខ៥
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496
No comments:
Post a Comment